• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រោងមហោស្រព Ho Guom គឺជាស្ថាប័នវប្បធម៌ដែលបំពេញតម្រូវការទស្សនារបស់ប្រជាជន

វប្បធម៌ជាព្រលឹង ជាមោទនភាពរបស់ប្រជាជាតិ ជាកម្លាំងផ្ទៃក្នុង ជាមូលដ្ឋានគ្រឹះនៃស្មារតី ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់សង្គម ហើយការងារវប្បធម៌មានតួនាទីនិងរួមចំណែកសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធរោងមហោស្រព Ho Guom។ រូបថត៖  Pham Kien - VNA

នាព្រឹកថ្ងៃទី៩ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធរោងមហោស្រព Ho Guom ដោយក្រសួងនគរនបាលសហការជាមួយទីក្រុងហាណូយដើម្បីរៀបចំឡើង។ អញ្ជើញចូលរួម មានវត្តមានសមាជិកការិយាល័យនយោបាយ៖ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល; នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung។ ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរ សាខា គណៈប្រតិភូអន្តរជាតិ និងប្រជាជនផងដែរ។

អញ្ជើញចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វប្បធម៌ជាព្រលឹង ជាមោទនភាពរបស់ប្រជាជាតិ ជាកម្លាំងផ្ទៃក្នុង ជាមូលដ្ឋានគ្រឹះនៃស្មារតី ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់សង្គម ហើយការងារវប្បធម៌មានតួនាទីនិងរួមចំណែកសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។

តាមលោកនាយករដ្ឋមន្ត្រី ការវិនិយោគលើការសាងសង់រោងមហោស្រព Ho Guom បង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់គណៈកម្មាធិការមជ្ឈឹមបក្ស ក្រសួងនគរបាល ថ្នាក់ដឹកនាំក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយចំពោះការងារវប្បធម៌ រួមចំណែកក្នុងការអនុវត្តគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋស្តីពីវប្បធម៌ សិល្បៈ និងការកសាងរដ្ឋធានីហាណូយ “អរិយធម៌ -  ទំនើបកម្ម”។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងនគរបាលគ្រប់គ្រងប្រតិបត្តិការប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយរោងមហោស្រពទាំងក្នុងប្រទេសនិងអន្តរជាតិ ដើម្បីរោងមហោស្រពបំពេញល្អនូវភារកិច្ចនយោបាយរបស់ខ្លួនប្រកបដោយជោគជ័យ”។

សូមគូសបញ្ជាក់ថាដោយមានទីតាំងស្ថិតនៅផ្ទះលេ ៤០-៤០អេ វិថី Hang Bai ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ដោយមូលដ្ឋានសំភារៈ បរិក្ខារទំនើបៗ ស្តង់ដារអន្តរជាតិ ប្រព័ន្ធសេវាកម្មចម្រុះ រោងមហោស្រព Ho Guom គឺជាកន្លែងប្រគុំតន្ត្រី រៀបចំកម្មវិធីនយោបាយ វប្បធម៌ និងសិល្បៈរបស់បក្ស រដ្ឋ ក្រសួងនគរបាល ទីក្រុងហាណូយ ក្នុងនាមជាមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ។ រោងមហោស្រពក៏ជាគោលដៅដ៏ល្អមួយដើម្បីទស្សនាសិល្បៈរបស់ប្រជាជននៃរដ្ឋធានី និងទូទាំងប្រទេស ដោយភ្ជាប់ជាមួយការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មជុំវិញបឹង Hoan Kiem បង្កើតឡើងប្រព័ន្ធវប្បធម៌ក្នុងរដ្ឋធានីហាណូយ៕

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top