នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធរោងមហោស្រព Ho Guom។ រូបថត៖ Pham Kien - VNA
នាព្រឹកថ្ងៃទី៩ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធរោងមហោស្រព Ho Guom ដោយក្រសួងនគរនបាលសហការជាមួយទីក្រុងហាណូយដើម្បីរៀបចំឡើង។ អញ្ជើញចូលរួម មានវត្តមានសមាជិកការិយាល័យនយោបាយ៖ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល; នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung។ ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរ សាខា គណៈប្រតិភូអន្តរជាតិ និងប្រជាជនផងដែរ។
អញ្ជើញចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វប្បធម៌ជាព្រលឹង ជាមោទនភាពរបស់ប្រជាជាតិ ជាកម្លាំងផ្ទៃក្នុង ជាមូលដ្ឋានគ្រឹះនៃស្មារតី ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់សង្គម ហើយការងារវប្បធម៌មានតួនាទីនិងរួមចំណែកសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។
តាមលោកនាយករដ្ឋមន្ត្រី ការវិនិយោគលើការសាងសង់រោងមហោស្រព Ho Guom បង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់គណៈកម្មាធិការមជ្ឈឹមបក្ស ក្រសួងនគរបាល ថ្នាក់ដឹកនាំក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយចំពោះការងារវប្បធម៌ រួមចំណែកក្នុងការអនុវត្តគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋស្តីពីវប្បធម៌ សិល្បៈ និងការកសាងរដ្ឋធានីហាណូយ “អរិយធម៌ - ទំនើបកម្ម”។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងនគរបាលគ្រប់គ្រងប្រតិបត្តិការប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយរោងមហោស្រពទាំងក្នុងប្រទេសនិងអន្តរជាតិ ដើម្បីរោងមហោស្រពបំពេញល្អនូវភារកិច្ចនយោបាយរបស់ខ្លួនប្រកបដោយជោគជ័យ”។
សូមគូសបញ្ជាក់ថាដោយមានទីតាំងស្ថិតនៅផ្ទះលេ ៤០-៤០អេ វិថី Hang Bai ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ដោយមូលដ្ឋានសំភារៈ បរិក្ខារទំនើបៗ ស្តង់ដារអន្តរជាតិ ប្រព័ន្ធសេវាកម្មចម្រុះ រោងមហោស្រព Ho Guom គឺជាកន្លែងប្រគុំតន្ត្រី រៀបចំកម្មវិធីនយោបាយ វប្បធម៌ និងសិល្បៈរបស់បក្ស រដ្ឋ ក្រសួងនគរបាល ទីក្រុងហាណូយ ក្នុងនាមជាមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ។ រោងមហោស្រពក៏ជាគោលដៅដ៏ល្អមួយដើម្បីទស្សនាសិល្បៈរបស់ប្រជាជននៃរដ្ឋធានី និងទូទាំងប្រទេស ដោយភ្ជាប់ជាមួយការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មជុំវិញបឹង Hoan Kiem បង្កើតឡើងប្រព័ន្ធវប្បធម៌ក្នុងរដ្ឋធានីហាណូយ៕