• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រោងចក្រផលិតគ្រឿងបន្លាស់យន្តហោះ Boeing ៧៨៧ ចាប់ផ្តើមដំណើរការនៅទីក្រុង Da Nang

គម្រោង រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ទីក្រុង Da Nang។
រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina។ (រូបថត៖ VOV)

កាលពីថ្ងៃទី ១៣ ខែធ្នូ រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina ដែលផលិតគ្រឿងបន្លាស់សម្រាប់យន្តហោះប្រភេទ Boeing បានចូលដំណើរការនៅសួនបច្ចេកវិទ្យាខ្ពស់ Da Nang។ នេះគឺជាកន្លែងសម្រាប់ផលិត កែច្នៃ និងផ្គុំផ្នែកយន្តហោះមួយចំនួន របស់យន្តហោះ Boeing ៧៨៧ និង Boeing ៧៣៧ Max។ ថ្លែងក្នុងពិធីសម្ពោធ លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងទីពីរក្នុងវិស័យអាកាសចរណ៍អវកាសដែលត្រូវបានបណ្ដាក់ទុននៅក្នុងសួនបច្ចេកវិទ្យា Da Nang បន្ទាប់ពីគម្រោងរោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ Sunshine របស់ក្រុមហ៊ុនចំកាត់ UAC វៀតណាម (សហរដ្ឋអាមេរិក)។ គម្រោង រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ទីក្រុង Da Nang។ ទន្ទឹមនឹងនោះ គេរំពឹងថា ជាមួយនឹងបទពិសោធន៍ និងសមត្ថភាពផលិត រោងចក្រនេះនឹងមិនត្រឹមតែបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់អាកាសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសការងារជាច្រើន ជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយ; បង្កើតមូលដ្ឋានគ្រឹះដំបូងសម្រាប់ការបង្កើតបណ្ដុំបច្ចេកវិទ្យាអាកាសចរណ៍-អវកាសនៅសួនបច្ចេកវិទ្យាខ្ពស់ Da Nang ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top