• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមដៃគ្នាជួយគាំទ្រដល់ការងារបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

នាព្រឹកថ្ងៃទី ២៤ ខែមេសា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំកម្មវិធីប្រគល់និងទទួលគ្រឿងឧបករណ៍ការពារសុខាភិបាលដើម្បីជួយគាំទ្រដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19 ក្នុងប្រទេសនិងអន្តរជាតិ។

សមាគមមិត្តភាពវៀតណាម - អាល្លឺម៉ង់ទីក្រុងហូជីមិញបានប្រគល់ម៉ាស់និងគ្រឿងឧបករការពារសុខាភិបាលដល់មន្ទីរពេទ្យត្រូពិកនៅទីក្រុងហូជីមិញ។ (រូបថត៖ hcmcpv.org.vn)


លោក Vuong Duc Hoang Quan ប្រធាន HUFO បានសង្កត់ធ្ងន់ថាតាមរយៈកម្មវិធីរួមវិភាគទាននិងជួយគាំទ្រដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 ទាំងក្នុងប្រទេសនិងអន្តរជាតិ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញមានបំណងចង់រួមចំណែកកសាងនិងពង្រឹងស្មារតីសាមគ្គីភាពនិងមិត្តភាពរបស់ប្រជាជនទីក្រុង ជាមួយប្រជាជននៅទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះ នេះក៏ជាការលើកទឹកចិត្តនិងថ្លែងការដឹងគុណ ចំពោះជួរគ្រូពេទ្យ កម្មាភិបាលសុខាភិបាល ក៏ដូចជាកងកម្លាំងផ្សេងៗទៀត ដែលកំពុងចូលរួមដោយផ្ទាល់ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលCOVID-19 ព្រមទាំងរួមដៃគ្នាជួយគាំទ្រដល់ប្រជាជនដែលកំពុងជួបការលំពាក់ដោយសារជំងឺឆ្លងនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top