• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីនឹងស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកតាមដំណើរការសមស្រប

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ឲ្យដឹងថា រុស្ស៊ីនឹងខំប្រឹងប្រែងស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកតាមដំណើរការសមស្របជាមួយភាគីអាមេរិក ហើយមិនមែនជាការចាប់បង្ខំនោះឡើយ។ លោក Ryabkov ជឿជាក់ថា ដំណាក់កាលតានតឹងក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ​នាបច្ចុប្បន្ននឹងបញ្ចប់ឆាប់ឬក្រោយ។អនុរដ្ឋមន្រ្តីរូបនេះអះអាងថា ម៉ូស្គូត្រៀមខ្លួនជាស្រេចរង់ចាំក្នុងរយៈពេលមួយដើម្បីរដ្ឋអំណាចនាបច្ចុប្បន្ននៅអាមេរិកតែងតាំងកម្មាភិបាលសំខាន់ៗហើយកំណត់អាទិភាពក្នុងគោលនយោបាយ ដែលក្នុងនោះមានទំនាក់ទំនងជាមួយរុស្ស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top