• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ជប៉ុន

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ ជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide អតីតអគ្គលេខាធិការគណៈបក្ស ប្រជាធិបតេយ្យសេរី (LDP) និងជាប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro និងសមាជិកសម្ព័ន្ធភាពផ្សេងៗទៀត។
 

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide អតីតអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យសេរី (LDP) និងជាប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro។ (រូបថត៖ VOV)


លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានយ៉ាង សកម្ម ប្រកបដោយផ្លែផ្ការបស់លោកអតីតនាយករដ្ឋមន្រ្តី Suga និងលោកប្រធាន Nikai ក៏ដូចជាសមាជិកដទៃទៀតនៃសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀត ណាម ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេស ទាំងពីរឲ្យរីកចម្រើនយ៉ាងខ្លាំងក្លាដោយឥតឈប់ឈរ ប្រកបដោយផ្លែផ្កាលើវិស័យជា ច្រើន។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យលោកអតីតនាយករដ្ឋមន្រ្តី Suga លោកប្រធាន Nikai និងសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពបន្តរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ការជួបប្រាស្រ័យរវាងសមាជិករដ្ឋសភា និងថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ ព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់របស់បណ្ដា អង្គការសមាជិករដ្ឋសភាមិត្តភាពនៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោកអតីតនាយករដ្ឋមន្រ្តី Suga Yoshihide និងលោក Nikai Toshihiro ប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាមបានបញ្ជាក់ថា សម្ព័ន្ធភាពនឹងបន្តរួមវិភាគទានយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-ជប៉ុន ជំរុញសកម្មភាពនានាដែលរួមចំណែករឹតបន្តឹង ចំណងមិត្តភាព ការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះមានជំនាន់វ័យក្មេង ដើម្បីបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top