• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៤ ឆ្នាំ​នៃ​ការ​អនុវត្ត​កម្មវិធី​សហគ្រាស​គ្រឿង​សមុទ្រ​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង IUU

នាថ្ងៃទី ២៣ ខែតុលា សម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផល វៀតណាម (Vasep) បានរៀបចំសន្និសីទតាមអនឡាញដើម្បីវាយតម្លៃលើ រយៈពេល ៤ ឆ្នាំ នៃការអនុវត្តកម្មវិធីសហគ្រាសគ្រឿងសមុទ្រប្តេជ្ញាចិត្ត បង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (ហៅកាត់ថា IUU)។

លោក Nguyen Hoai Nam អគ្គលេខាធិការង Vasep


ក្នុងរយៈពេល ៤ ឆ្នាំ (ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១) សម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផល វៀតណាម (Vasep) និងសមាគមធុរកិច្ចគ្រឿងសមុទ្របានរក្សាសកម្មភាពចំនួន ៤៖ សកម្មភាពប្តេជ្ញាប្រឆាំងនឹងការនេសាទ IUU របស់សហគ្រាស ក្រុមសកម្មភាពដែលបានលើកសំណើរនិងការផ្តល់យោបល់លើការធ្វើវិសោធនកម្មឯកសារច្បាប់ សកម្មភាពសហប្រតិបត្តិការរបស់ភាគី ទំនាក់ទំនងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេស មានរោងចក្រកែច្នៃ និងនាំចេញគ្រឿងសមុទ្រចំនួន ៦២ បានចូលរួមប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹង IUU។

លោក Nguyen Hoai Nam អគ្គលេខាធិការង Vasep បានឲ្យដឹងថា សម្ព័ន្ធសមាគមនឹងបន្តរក្សាសកម្មភាពដែលបានវាយតម្លៃខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក កែលម្អសកម្មភាពដែលមានកំហិត ឆ្ពោះទៅរកគោលដៅដកកាតលឿងជលផលរបស់ គណៈកម្មការអឺរ៉ុប EC នាឆ្នាំ ២០២២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top