• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រណសិរ្សមាតុភូមិ កៀងគរថវិកាជាង ៤.៧៤០ពាន់លានដុង ដើម្បីថែទាំបុណ្យតេតសម្រាប់ជនក្រីក្រ

ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ រណសិរ្សមាតុភូមិវៀតណាម ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋានបានកៀងគរថវិកា ជាមួយការឧបត្ថម្ភពីថវិការដ្ឋ ដើម្បីផ្តល់អំណោយដល់គ្រួសារក្រីក្រ លើបន្ទាត់ក្រីក្រ និងប្រជាជនក្នុងស្ថានភាពលំបាក នូវអំណោយជិត ៧,៩ លានកញ្ចប់ ដោយមានតម្លៃជាង ៤.៧៤០ ពាន់លានដុង (ជិត ១៨៩ លានដុល្លារ)។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien និងតំណាងអង្គភាពពាក់ព័ន្ធ ជូនអំណោយដល់កម្មករ និយោជិត ក្នុងស្ថានភាពលំបាកនៅខេត្ត Ha Nam។ រូបថត៖ កាសែត Nhan Dan

ដោយមានស្មារតី “ដើម្បីជនក្រីក្រ - មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ” គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់និងអង្គការសមាជិកបានអនុវត្តក្នុងពេលដំណាលគ្នានូវសកម្មភាពជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារមានគុណូបការៈ មុខសញ្ញាគាំពារសង្គម ពលករនិងកម្មករក្នុងស្ថានភាពលំបាក។ អំណោយនិងការចែករំលែកបានជួយដល់ជនក្រីក្រ និងជនមានស្ថានភាពលំបាក ទទួលអំណរបុណ្យតេតកាន់តែពេញលេញ និងកក់ក្តៅជាងមុន។

លើសពីនេះ អង្គការសមាជិកមួយចំនួននៃរណសិរ្សមាតុភូមិវៀតណាមមានសកម្មភាពថែទាំងបុណ្យតេតសម្រាប់សមាជិកសហជីព។ ក្នុងនោះ សហព័ន្ធការងារវៀតណាមបានផ្តល់អំណោយដល់សមាជិកសហជីព និងកម្មករជាង ២៨ម៉ឺននាក់។ សមាគមកាកបាទក្រហមវៀតណាមបានរៀបចំចលនា "បុណ្យតេតសប្បុរសធម៌ " ឆ្នាំ ២០២៥ ដោយកៀងគរការជួយឧបត្ថម្ភអំណោយជាង ៥៦០.០០០កញ្ចប់; បានរៀបចំកម្មវិធីសួរសុខទុក្ខនិងផ្តល់អំណោយចំនួន ៤៦.៥៤០។ អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមបានដឹកនាំកងទ័ពទាំងមូលរៀបចំកម្មវិធីបុណ្យតេតយោធា-ប្រជាជន ជាង៣៥០ ក្នុងឆ្នាំ២០២៥។ សមាគមកសិករវៀតណាមគ្រប់ជាន់ថ្នាក់បានអំពាវនាវ កៀងគរ ជំនួយផ្នែកហិរញ្ញវត្ថុនិងអំណោយពីសហគញរាស អង្គការ បុគ្គល និងសប្បុរសជន រួមដៃគ្នាថែទាំបុណ្យតេត ជាមួយអំណោយជាង ១៩៣កញ្ចប់ ជូនដល់កសិករក្រីក្រ និងគ្រួសារជួបការលំបាក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top