• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រណសិរ្សមាតុភូមិវៀតណាម បំផុស​ចលនាជួយឧបត្ថម្ភជន​រងគ្រោះដោយព្យុះ Bualoi

ក្នុងពិធីបំផុសចលនាជួយឧបត្ថម្ភជនរងគ្រោះដោយព្យុះទីហ្វុង Bualoi នារសៀលថ្ងៃទី២ ខែតុលា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអានសារអំពាវនាវរបស់អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចលនាឲ្យមានការជួយឧបត្ថម្ភជនរួមជាតិដើម្បីជំនះលើផលវិបាក់ដោយព្យុះទីហ្វុង Bualoi។

យោងតាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផលវិបាកនៃព្យុះនិងទឹកជំនន់មានចំនួនច្រើន គ្រួសារនិងបុគ្គលជាច្រើនត្រូវការជួយគាំទ្រនិងជំនួយ។ បក្សនិងរដ្ឋបាននិងកំពុងអនុវត្តដំណោះស្រាយ និងធនធានដើម្បីស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ សារផលិតកម្មឡើងវិញ និងធានាជីវភាពរស់នៅរបស់ប្រជាជន។ ដោយលើកកម្ពស់ប្រពៃណីសាមគ្គីភាពជាតិ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអំពាវនាវដល់ជនរួមជាតិទូទាំងប្រទេស អាណិកជនវៀតណាម ស្ថាប័ន អង្គភាពអាជីវកម្ម សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម ឲ្យចែករំលែក និងផ្តល់ការឧបត្ថម្ភខាងស្មារតីនិងសម្ភារៈ រួមជាមួយបក្សនិងរដ្ឋ ឧបត្ថម្ភប្រជាជនឲ្យជំនះលើផលវិបាក់នៃព្យុះ Bualoi ស្តារផលិតកម្មឡើងវិញ និងស្ថេរភាពជិវភាពរស់នៅរបស់ប្រជាជន។

នៅក្នុងពិធីបំផុសនោះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានទទួលថវិកាជាង ៦៧៣ ពាន់លានដុង (ប្រហែល ២៥,៥ លានដុល្លារអាមេរិក) ពីស្ថាប័ន អង្គភាព អង្គការ និងបុគ្គល។

បន្ទាប់ពីពិធី គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនឹងទទួលការឧបត្ថម្ភនៅទីស្នាក់ការគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លេខ៤៦ ផ្លូវ Trang Thi សង្កាត់ Hoan Kiem ទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai លើកទី ១៨ - ដើម្បីសេចក្តីស្រឡាញ់ហាណូយឆ្នាំ ២០២៥ បានប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែតុលា នៅឯពិព័រណ៍ផ្ទះលេខ ៤៥ Trang Tien ទីក្រុងហាណូយ។ គណៈកម្មាធិការរៀបចំបានផ្តល់រង្វាន់ចំនួន ៥ ដែលក្នុងនោះប្រភេទសំខាន់បំផុត - រង្វាន់ធំត្រូវបានប្រគល់ជូនតន្ត្រីករ Tran Tien។

Top