យោងតាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផលវិបាកនៃព្យុះនិងទឹកជំនន់មានចំនួនច្រើន គ្រួសារនិងបុគ្គលជាច្រើនត្រូវការជួយគាំទ្រនិងជំនួយ។ បក្សនិងរដ្ឋបាននិងកំពុងអនុវត្តដំណោះស្រាយ និងធនធានដើម្បីស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ សារផលិតកម្មឡើងវិញ និងធានាជីវភាពរស់នៅរបស់ប្រជាជន។ ដោយលើកកម្ពស់ប្រពៃណីសាមគ្គីភាពជាតិ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអំពាវនាវដល់ជនរួមជាតិទូទាំងប្រទេស អាណិកជនវៀតណាម ស្ថាប័ន អង្គភាពអាជីវកម្ម សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម ឲ្យចែករំលែក និងផ្តល់ការឧបត្ថម្ភខាងស្មារតីនិងសម្ភារៈ រួមជាមួយបក្សនិងរដ្ឋ ឧបត្ថម្ភប្រជាជនឲ្យជំនះលើផលវិបាក់នៃព្យុះ Bualoi ស្តារផលិតកម្មឡើងវិញ និងស្ថេរភាពជិវភាពរស់នៅរបស់ប្រជាជន។
នៅក្នុងពិធីបំផុសនោះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានទទួលថវិកាជាង ៦៧៣ ពាន់លានដុង (ប្រហែល ២៥,៥ លានដុល្លារអាមេរិក) ពីស្ថាប័ន អង្គភាព អង្គការ និងបុគ្គល។
បន្ទាប់ពីពិធី គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនឹងទទួលការឧបត្ថម្ភនៅទីស្នាក់ការគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លេខ៤៦ ផ្លូវ Trang Thi សង្កាត់ Hoan Kiem ទីក្រុងហាណូយ៕