ព័ត៌មាន ភ្ញៀវបរទេសចាប់អារម្មណ៍នឹងបរិយាកាសបុណ្យសំពះព្រះខែនៅវៀតណាម 04/10/2025 នៅប៉ុន្មានថ្ងៃមុនពិធីបុណ្យសំពះព្រះខែ វិថី Hang Ma (ហាណូយ) មានប្រវែង ៣០០ ម៉ែត្រ ពោរពេញទៅដោយចង្កៀងគោមដ៏ចម្រុះពណ៌។ នៅតាមហាងនានានៅតាមដងផ្លូវ ចង្កៀងផ្កាយ និងចង្កៀងគោម ត្រូវបានគេនិយមទិញបំផុត។ ចង្កៀងគោមនៃបុណ្យសែនព្រះខែបានតុបតែងយ៉ាងល្អិតល្អន់។ រូបថត៖ VNPចូលរួមជាមួយហ្វូងមនុស្ស ដើរលេងកម្សាន្តក្នុងពិធីបុណ្យសំពះព្រះខែ ភ្ញៀវបរទេសជាច្រើនបានរីករាយជាមួយនឹងចង្កៀងផ្កាយ ត្រីគល់រាំង និងប្រដាប់ក្មេងលេងដ៏ចម្រុះពណ៌ដែលបានដាក់លក់នៅទាំងសងខាងផ្លូវ។ មនុស្សជាច្រើនចាប់អារម្មណ៍នឹងរូបភាពតុបតែង និងប្រដាប់ប្រដារក្មេងលេងដែលបានដាក់លក់នៅតាមវិថីបុរាណក្នុងរដ្ឋធានី។“ខ្ញុំគិតថា នេះគឺជាបរិយាកាសដ៏អស្ចារ្យ។ មានគ្រួសារនិងកុមារជាច្រើន។ ខ្ញុំពិតជាចូលចិត្តពន្លឺភ្លើងណាស់។ មានកុមារជាច្រើន មានប្រដាប់ក្មេងលេងជាច្រើន ហើយខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់នៅពេលដែលមនុស្សម្នាសប្បាយចិត្ត"។“នេះជាលើកដំបូងដែលខ្ញុំបានឃើញបុណ្យសំពះព្រះខែនៅទីក្រុងហាណួយ។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ទីនេះស្អាតណាស់។ បរិយាកាសក៏អស្ចារ្យដែរ។ មានពន្លឺភ្លើងជាច្រើន មនុស្សម្នារីករាយ បរិយាកាសសប្បាយរីកសាយ។ ខ្ញុំចូលចិត្តកន្លែងនេះ”។អ្នកទេសចរជនជាតិអ៊ីស្រាអែលម្នាក់បានចែករំលែកថា នាងបានទិញទាំងចង្កៀងគោម និងមួក ជាអំណោយសម្រាប់សាច់ញាតិរបស់ខ្លួន។ រូបថត៖ Tuong Vy/laodong.vnភ្ញៀវទេសចរបរទេសក៏បានចែករំលែកថា ពួកគេចាត់ទុកពិធីបុណ្យសំពះព្រះខែគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពួកគេមិនដែលបានឃើញនៅស្រុកកំណើតរបដ់ខ្លួនឡើយ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នៅប៉ុន្មានថ្ងៃមុនពិធីបុណ្យសំពះព្រះខែ វិថី Hang Ma (ហាណូយ) មានប្រវែង ៣០០ ម៉ែត្រ ពោរពេញទៅដោយចង្កៀងគោមដ៏ចម្រុះពណ៌។ នៅតាមហាងនានានៅតាមដងផ្លូវ ចង្កៀងផ្កាយ និងចង្កៀងគោម ត្រូវបានគេនិយមទិញបំផុត។ ចង្កៀងគោមនៃបុណ្យសែនព្រះខែបានតុបតែងយ៉ាងល្អិតល្អន់។ រូបថត៖ VNPចូលរួមជាមួយហ្វូងមនុស្ស ដើរលេងកម្សាន្តក្នុងពិធីបុណ្យសំពះព្រះខែ ភ្ញៀវបរទេសជាច្រើនបានរីករាយជាមួយនឹងចង្កៀងផ្កាយ ត្រីគល់រាំង និងប្រដាប់ក្មេងលេងដ៏ចម្រុះពណ៌ដែលបានដាក់លក់នៅទាំងសងខាងផ្លូវ។ មនុស្សជាច្រើនចាប់អារម្មណ៍នឹងរូបភាពតុបតែង និងប្រដាប់ប្រដារក្មេងលេងដែលបានដាក់លក់នៅតាមវិថីបុរាណក្នុងរដ្ឋធានី។“ខ្ញុំគិតថា នេះគឺជាបរិយាកាសដ៏អស្ចារ្យ។ មានគ្រួសារនិងកុមារជាច្រើន។ ខ្ញុំពិតជាចូលចិត្តពន្លឺភ្លើងណាស់។ មានកុមារជាច្រើន មានប្រដាប់ក្មេងលេងជាច្រើន ហើយខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់នៅពេលដែលមនុស្សម្នាសប្បាយចិត្ត"។“នេះជាលើកដំបូងដែលខ្ញុំបានឃើញបុណ្យសំពះព្រះខែនៅទីក្រុងហាណួយ។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ទីនេះស្អាតណាស់។ បរិយាកាសក៏អស្ចារ្យដែរ។ មានពន្លឺភ្លើងជាច្រើន មនុស្សម្នារីករាយ បរិយាកាសសប្បាយរីកសាយ។ ខ្ញុំចូលចិត្តកន្លែងនេះ”។អ្នកទេសចរជនជាតិអ៊ីស្រាអែលម្នាក់បានចែករំលែកថា នាងបានទិញទាំងចង្កៀងគោម និងមួក ជាអំណោយសម្រាប់សាច់ញាតិរបស់ខ្លួន។ រូបថត៖ Tuong Vy/laodong.vnភ្ញៀវទេសចរបរទេសក៏បានចែករំលែកថា ពួកគេចាត់ទុកពិធីបុណ្យសំពះព្រះខែគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពួកគេមិនដែលបានឃើញនៅស្រុកកំណើតរបដ់ខ្លួនឡើយ៕
អត្ថបទផ្សេងទៀត ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien04/10/2025ព័ត៌មានពានរង្វាន់ Bui Xuan Phai លើកទី ១៨ - ដើម្បីសេចក្តីស្រឡាញ់ហាណូយឆ្នាំ ២០២៥ បានប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែតុលា នៅឯពិព័រណ៍ផ្ទះលេខ ៤៥ Trang Tien ទីក្រុងហាណូយ។ គណៈកម្មាធិការរៀបចំបានផ្តល់រង្វាន់ចំនួន ៥ ដែលក្នុងនោះប្រភេទសំខាន់បំផុត - រង្វាន់ធំត្រូវបានប្រគល់ជូនតន្ត្រីករ Tran Tien។ នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះការខូចខាតដោយសារខ្យល់ព្យុះលេខ១០04/10/2025ព័ត៌មានពិធីបុណ្យ "សែនលោកខែ" នៅតំបន់ខ្ពង់រាបព្រំដែន Son La04/10/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមនិងដឹកនាំមហាសន្និបាតលើកទី ៨ នៃបក្ខភាគនគរបាលមជ្ឈិម04/10/2025ព័ត៌មានទីក្រុងហាណូយបើកការដ្ឋានសាងសង់គម្រោង ១ ក្នុងចំណោមគម្រោងសំខាន់ៗទាំង ៨ អបអរសាទរខួបលើកទី ៧១ នៃទិវារំដោះរដ្ឋធានី04/10/2025ព័ត៌មានប្រញាប់ប្រញាល់រៀបចំសម្រាប់ពិព័រណ៍សរទរដូវ ២០២៥ មានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក04/10/2025ព័ត៌មានវៀតណាមត្រូវតែប្ដូរផ្ដាច់និងក្លាហានថែមទៀតក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ03/10/2025ព័ត៌មាន អត្ថបទផ្សេងទៀត