អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅទស្សនាកន្លែងតាំងពិពណ៌។ រូបថត៖ VOV
អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu និងគណៈប្រតិភូចំនួន ៣៥០នាក់ តំណាងឲ្យបក្ខជនជាង ៦៧.០០០ នាក់ នៃបក្ខភាគនគរបាលមជ្ឈិមទាំងមូល បានចូលរួម។
ក្នុងអាណត្តិឆ្នាំ ២០២០-២០២៥ កម្លាំងនគរបាលប្រជាជនបានបញ្ចប់ដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់សង្គម កសាងបក្ស កសាងកម្លាំងនគរបាលប្រជាជន សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន និងមាន “ចំណុចភ្លឺ” ជាច្រើន។ បក្ខភាគនគរបាលមជ្ឈិមបានដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ដំណោះស្រាយ ដើម្បីកសាងកម្លាំងនគរបាលប្រជាជនបដិវត្តន៍ មានវិន័យ និងទំនើប។ល។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅមហាសន្និបាត។ រូបថត៖ VOV
អញ្ជើញថ្លែងក្នុងអង្គសន្និបាត អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា៖ “ពង្រឹងសក្តានុពលលើគ្រប់វិស័យក្នុងការធានាសន្តិសុខនិងសណ្តាប់ធ្នាប់ ពង្រីកកម្លាំងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិមិត្ត Quantum បច្ចេកវិទ្យាយុទ្ធសាស្ត្រក្នុងការការពារសន្តិសុខជាតិ។ យកចិត្តទុកដាក់លើការកសាង និងលើកកម្ពស់តួនាទីរបស់នគរបាលឃុំ ជាកម្លាំងដែលចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅថ្នាក់មូលដ្ឋាន។ ជំរុញកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងការពង្រឹងទំនុកចិត្តនយោបាយជាមួយដៃគូ កាត់បន្ថយការប៉ុនប៉ង់បំផ្លិចបំផ្លាញ បុព្វហេតុកសាង និងការពារមាតុភូមិពីខាងក្រៅ ពង្រីកបរិយាកាសរស់នៅ និងអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ឆ្លៀតយកធនធានពីខាងក្រៅជាអតិបរមាក្នុងការអភិវឌ្ឍ បង្កើនការរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់និងពិភពលោក។ សហការយ៉ាងជិតស្និទ្ធជាមួយកងទ័ព បណ្តាក្រសួង ផ្នែក និងមូលដ្ឋាន ដើម្បីកសាងខឿនសន្តិសុខប្រជាជន”៕