• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រណសិរ្សមាតុភូមិខេត្ត Kien Giang វៀតណាម និងខេត្ត ខេត្តកែប កម្ពុជា) រួមដៃគ្នាកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងមិត្តភាព

រណសិរ្សនៃខេត្តទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អប់រំ សុខាភិបាល ការពារសន្តិសុខតាមព្រំដែន ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។
កិច្ចសហប្រតិបត្តិការស្ដីពីការប្រឡងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដំណាក់កាល ២០២៣-២០២៥ (រូបថត៖ VOV)

នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Rach Gia ខេត្ត Kien Giang គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang បានសហការជាមួយគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែបរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ១ ឆ្នាំ អនុវត្តន៍កិច្ចសហប្រតិបត្តិការស្ដីពីការប្រឡងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដំណាក់កាល ២០២៣-២០២៥។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកស្រី Le Thi Ve ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang បានឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រណសិរ្សនៃខេត្តទាំងពីរ គឺ Kien Giang និង កែបបានសហការជាមួយស្ថាប័ននានាធ្វើការឃោសនាអំពីគោលការណ៍ គោលនយោបាយ និងច្បាប់ស្ដីពីការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ព្រមទាំងចលនាប្រជាពលរដ្ឋនៃប្រទេសទាំងពីរគោរពច្បាប់ឲ្យបានល្អ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារសន្តិសុខព្រំដែន និងឃោសនាអំពីការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក រវាងវៀតណាម និងកម្ពុជា។ ខេត្តជាប់ព្រំដែនទាំងពីរបានសហការគ្នាប្រយុទ្ធប្រឆាំងសកម្មភាពរត់ពន្ធឆ្លងដែន នេសាទគ្រឿងសមុទ្រខុសច្បាប់ក្នុងតំបន់ទឹកជាប្រវត្តិសាស្ត្រ និងឧបាយកល សកម្មភាពបំផ្លិចបំផ្លាញ បំបែកបំបាក់ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ រណសិរ្សនៃខេត្តទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អប់រំ សុខាភិបាល ការពារសន្តិសុខតាមព្រំដែន ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top