រណសិរ្សនៃខេត្តទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អប់រំ សុខាភិបាល ការពារសន្តិសុខតាមព្រំដែន ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។
កិច្ចសហប្រតិបត្តិការស្ដីពីការប្រឡងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដំណាក់កាល ២០២៣-២០២៥ (រូបថត៖ VOV)
នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង
Rach
Gia ខេត្ត Kien Giang គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត
Kien Giang បានសហការជាមួយគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែបរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល
១ ឆ្នាំ
អនុវត្តន៍កិច្ចសហប្រតិបត្តិការស្ដីពីការប្រឡងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា
សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដំណាក់កាល ២០២៣-២០២៥។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ
លោកស្រី Le Thi Ve ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត
Kien Giang បានឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ
រណសិរ្សនៃខេត្តទាំងពីរ គឺ Kien Giang និង កែបបានសហការជាមួយស្ថាប័ននានាធ្វើការឃោសនាអំពីគោលការណ៍
គោលនយោបាយ និងច្បាប់ស្ដីពីការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព
ព្រមទាំងចលនាប្រជាពលរដ្ឋនៃប្រទេសទាំងពីរគោរពច្បាប់ឲ្យបានល្អ
ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារសន្តិសុខព្រំដែន និងឃោសនាអំពីការងារខ័ណ្ឌសីមា
បោះបង្គោលព្រំដែនគោក រវាងវៀតណាម និងកម្ពុជា។
ខេត្តជាប់ព្រំដែនទាំងពីរបានសហការគ្នាប្រយុទ្ធប្រឆាំងសកម្មភាពរត់ពន្ធឆ្លងដែន
នេសាទគ្រឿងសមុទ្រខុសច្បាប់ក្នុងតំបន់ទឹកជាប្រវត្តិសាស្ត្រ និងឧបាយកល
សកម្មភាពបំផ្លិចបំផ្លាញ បំបែកបំបាក់ចំណងសាមគ្គីភាព
និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ
រណសិរ្សនៃខេត្តទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
ទេសចរណ៍ វប្បធម៌ អប់រំ សុខាភិបាល ការពារសន្តិសុខតាមព្រំដែន ការទប់ស្កាត់
ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត
និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា៕