“យើងត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងធំនិងសកម្មភាពខ្លាំងក្លា ទើបសម្រេចបាន។ ដំណោះស្រាយគ្រប់ជ្រុងជ្រោយ នៅគ្រប់វិស័យ ត្រូវបានបង្ហាញ ក្នុងសេចក្ដីសម្រេចចិត្តលេខ ១ ឆ្នាំ ២០២៥ របស់រដ្ឋាភិបាលស្តីពីភារកិច្ច និងដំណោះ ស្រាយសំខាន់ៗ ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋ ឆ្នាំ ២០២៥ ហើយចាំបាច់ត្រូវខិតខំឱ្យកាន់តែខ្ពស់ថែមទៀត។ ចំពោះគោលដៅកំណើន ពី ៨% ឡើងទៅ គ្រប់ក្រសួងនិងមូលដ្ឋានទាំងអស់ ត្រូវតែអនុវត្តន៍នៅកម្រិតខ្ពស់ជាងមុន មនុស្សម្នាក់ៗត្រូវប្រឹងប្រែងធ្វើការឱ្យបានទ្វេដង”។
សមាជិករដ្ឋាភិបាលក៏បានឆ្លើយសារព័ត៍មានអំពីខ្លឹមសារជាច្រើនដែលប្រជាពលរដ្ឋយកចិត្តទុក ដាក់ដូចជា៖ សុខុមាលភាពសង្គមក្នុងឱកាសបុណ្យតេតប្រពៃណី; ប្រភពថវិកាជួយដល់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលករ ក្នុងការអនុវត្តការ រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ៕