• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលសហរដ្ឋអាមេរិកចែករំលែកជាមួយវៀតណាមអំពីការខូចខាតបណ្តាលមកពីទឹកជំនន់នៅភាគកណ្តាលវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃទី ២២ ខែតុលា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការដែល រដ្ឋាភិបាលសហរដ្ឋអាមេ រិក បានចែករំលែកជាមួយវៀតណាម លើការខូចខាតដែលបណ្តាលមកពីទឹកជំនន់នៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជន វៀតណាមអំពីការខូចខាតទាំងអាយុជីវិតនិងទ្រព្យសម្បត្តិដែលបណ្តាលមកពីទឹកជំនន់នៅភាគកណ្តាលវៀតណាមដោយសារឥទ្ធិពលនៃព្យុះ Linfa។ រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រៀមខ្លួនជួយវៀតណាមក្នុងការដោះស្រាយការខូចខាតដោយទឹកជំនន់ ព្រមទាំងសម្តែងនូវការអាណិតអាសូរដល់អ្នកដែល រងផលប៉ះពាល់ដោយសោកនាដកម្មនេះ រួមទាំងប្រជាជនរាប់ពាន់នាក់ត្រូវទឹកជំនន់បំផ្លិចផ្លាញផ្ទះសម្បែង។

ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេស វៀតណាមនិងប្រទេសកម្ពុជាក្នុងការដោះស្រាយផលប៉ះពាល់ដោយទឹកជំនន់។

ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ក៏បាននិយាយថា ខ្លួនកំពុងរួមសហការជាមួយកាកបាទក្រហម វៀតណាមនិងកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជាដើម្បីផ្តល់ជំនួយបន្ទាន់ដល់អ្នកដែលរងគ្រោះដោយទឹកជំនន់៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top