• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមផ្តល់ជំនួយជាគ្រឿងបរិក្ខារសុខាភិបាលដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការ នៃក្រសួងការបរទេសវៀតណាម។

សម្ភារៈនិងបរិក្ខាសុខាភិបាល រួមមានម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង ម៉ាស់វេជ្ជសាស្រ្ត ២ លានម៉ាស់ និងម៉ាស់ N95 ចំនួន ៣០ម៉ឺនម៉ាស់ ស្ថិតក្នុងក្របខ័ណ្ឌនៃជំនួយឧបត្ថម្ភជាផ្លូវការលើកទី ៣ របស់វៀតណាមក្នុងការជួយប្រទេសកម្ពុជាទប់ទល់នឹងជំងឺរាតត្បាត កូវីដ ១៩ (រូបថត៖ VOV)


នាថ្ងៃទី ២០ ឧសភា ពិធីប្រគល់-ទទួលនូវសម្ភារៈនិងបរិក្ខាសុខាភិបាល រួមមានម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង ម៉ាស់វេជ្ជសាស្រ្ត ២ លានម៉ាស់ និងម៉ាស់ N95 ចំនួន ៣០ម៉ឺនម៉ាស់  របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនចំពោះរាជរដ្ឋាភិ បាលនិងប្រជាជនកម្ពុជាក្នុងការទប់ទល់នឹងជំងឺរាតត្បាត។  ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការ នៃក្រសួងការបរទេសវៀតណាម។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានសម្តែងនូវការយកចិត្តទុកដាក់ ការចែករំលែកនិងការយោគយល់យ៉ាងជ្រាលជ្រៅពី រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ នៅកម្ពុជានាពេលថ្មីៗនេះ។ ក្នុងស្មារតីនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី តែងតែមានការចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក បន្ទាប់ពីជំនួយផ្នែកហិរញ្ញវត្ថុនៅខែមេសាឆ្នាំ ២០២១ អំណោយខាងលើពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម នឹងត្រូវដឹកបញ្ជូនទៅកាន់រាជធានីភ្នំពេញជាបន្ទាន់នាពេលឆាប់ៗនេះ ដោយមានបំណងចង់ចូលរួមចំណែកជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពទៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាតរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងជួយដល់សហគមន៍ជនវៀត ណាម ដែលកំពុងរស់នៅសិក្សារៀនសូត្រនិងធ្វើអាជីវកម្មនៅកម្ពុជា ក៏ដូចជាស្ថាប័នតំណាងវៀតណាមនៅកម្ពុជាក្នុងការអនុវត្តគោលនយោបាយនិងវិធានការដើម្បីបងា្ករនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top