• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

នារសៀលថ្ងៃទី ៧ មេសា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ (AIM Congress) ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ឧបនា យករដ្ឋមន្ត្រីវៀតណាម លោក Nguyen Chi Dung បានថ្លែងសុន្ទរកថាសំខាន់នៅសម័យ ពិភាក្សាពិសេសស្តីពីការទាក់ទាញការវិនិយោគពីបរទេស។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung ថ្លែងសុន្ទរកថាគន្លឹះនៅកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ ២០២៥ នៅ UAE (រូបថត៖ VGP/ Thu Sa)

លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងផ្តោតលើ "ការលុបបំបាត់ភាពរាំងស្ទះ" ជំរុញកំណើនឡើងវិញ ដោយខិតខំធ្វើឱ្យមានកំណើនពី ៨% ឬច្រើនជាងនេះនៅឆ្នាំនេះ បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកំណើនពីរខ្ទង់ក្នុងរយៈពេលបន្ទាប់។

អំពីកិច្ចសហប្រតិបត្តិការវិនិយោគបរទេស វៀតណាមកំណត់ការទាក់ទាញ FDI ដោយមានជម្រើស។  គួរកត់សម្គាល់ថា នៅឆ្នាំ ២០២៥ វៀតណាមបានខិតខំប្រឹងប្រែងកាត់បន្ថយពេលវេលា ៣០% នៃពេលវេលាដោះស្រាយបញ្ហាបែបបទរដ្ឋបាល។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានអះអាងថា រដ្ឋាភិបាលតែងតែសន្យា បង្កលក្ខណៈងាយស្រួល និងរួមដំណើរជាមួយដៃគូអន្តរជាតិ សហគ្រាសនិងអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស ដើម្បីជំរុញសកម្មភាពវិនិយោគ និងសហប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top