• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលប្តេជ្ញាទប់ស្កាត់មិនឱ្យ​កើតឡើងអត្រាពន្ធទៅវិញទៅមកចំនួន ៤៦% ឡើយ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅសម័យប្រជុំលើកទី៩ នៃរដ្ឋ សភានីតិកាលទី១៥ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Hoa Binh តាងនាមនាយករដ្ឋមន្ត្រីបង្ហាញរបាយការណ៍បកស្រាយ និងឆ្លើយសំណួរ ដេញដោលរបស់សមាជិករដ្ឋសភា។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ ទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកសកលនៃការផ្លាស់ប្តូរឌីជីថល និងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក) (រូបថត៖ Lai Hoa/VOV)

ខ្លឹមសារដែលសមាជិករដ្ឋសភាចាប់អារម្មណ៍គឺ ដំណោះស្រាយជំរុញកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ; ការគាំទ្រសម្រាប់អាជីវកម្មប្រ ឈមមុខនឹងការប្រែប្រួលទីផ្សារ; ដំណោះស្រាយដើម្បីលុបបំបាត់ការលំបាកនៅពេលអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ជាពិសេស ទាក់ទិននឹងបញ្ហាអត្រាពន្ធទៅវិញទៅមករបស់អាមេរិកសម្រាប់វៀតណាម និងផល ប៉ះពាល់នៃគោលនយោបាយនេះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Hoa Binh បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តទប់ស្កាត់មិនឲ្យកើតឡើងអត្រាពន្ធទៅវិញទៅមកចំនួន ៤៦% នៅឡើយ។

“ក្រុមការងាររបស់រដ្ឋាភិបាលកំពុងចរចាយ៉ាងសកម្ម។ ប៉ុន្តែ យើងក៏ត្រូវមានយុទ្ធសាស្ត្ររយៈពេលវែងផងដែរ។ រដ្ឋាភិបាលបានម្ចាស់ការក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់គុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាជាមួយប្រទេសមួយចំនួន។ យើងមិនត្រឹមតែពឹងផ្អែកលើទីផ្សារតែមួយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើនការផ្លាស់ប្តូរទំនិញនាំចេញ និងដំណើរការកាន់តែស៊ីជម្រៅ។ ជាមួយនឹងការធ្វើពិពិធកម្មទីផ្សារ និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច វៀតណាមក៏អាចទប់ទល់នឹងការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។ ក្នុងករណីមានហានិភ័យ រដ្ឋាភិបាលក៏នឹងត្រៀមខ្លួនជាស្រេចជាមួយនឹងដំណោះស្រាយពន្ធ ជួយដល់អាជីវកម្ម រួមចំណែកជួយដោះស្រាយការលំបាកសម្រាប់អាជីវកម្ម”។

ឆ្លើយតបនឹងសំណួររបស់គណៈប្រតិភូអំពីដំណោះស្រាយសំខាន់ៗ ដើម្បីធានាថា ក្បាលម៉ាស៊ីនអាជ្ញាធរពីរកម្រិត  ដំណើរការប្រកបដោយប្រសិទ្ធ ភាព និងរលូនក្នុងលក្ខខណ្ឌថ្មី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានឲ្យដឹងថា រដ្ឋាភិបាលបានកសាងប្រព័ន្ធអនុក្រឹត្យ បង្កើនវិមជ្ឈការ វិសហមជ្ឈការសម្រាប់មូលដ្ឋាន និងធ្វើសមកាលកម្មនូវដំណោះស្រាយផ្សេងៗ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។

Top