• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអាមេរិកបានបដិសេដធលើការប្រើសិទ្ធវេតូរបស់លោកប្រធានាធិបតី Trump ជាលើកដំបូង

លោកប្រធានាធិបតីអាមេរិក Donald Trump
 

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយសំឡេងគាំទ្រចំនួន ៨១ សំឡេងនិង សំឡេងប្រឆាំងចំនួន ១២ សំឡេង ដែលលើសពីសមាមាត្រ ២/៣ ចាំបាច់ព្រឹទ្ធសភាអាមេរិកបានលុបចោលសិទ្ធិវេតូរបស់លោកប្រធា នាធិបតីអាមេរិក Donald Trump លើគំរោងច្បាប់ស្តីពីថវិកាការពារជាតិឆ្នាំ ២០២១។

កាលពីមុននោះថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០២០ សមាជិកសភាសហរដ្ឋអាមេរិកក៏បានបោះឆ្នោតដោយមានសម្លេងគាំទ្រចំនួន  ៣២២ និងសំឡេងប្រឆាំងចំនួន ៨៧ ផងដែរ។

ហេតុដូច្នេះ នេះជាលើកដំបូង ដែលរដ្ឋសភាអាមេរិកបានវ៉ាដាច់លើសិទ្ធិវេតូរបស់លោកប្រធានាធិបតី Trump ចំពោះសេចក្តីព្រាងច្បាប់មួយក្នុងរយៈពេលជិត ៤ ឆ្នាំកន្លងមក។ យោងតាមសេចក្តីព្រាងច្បាប់នេះ ទាហានអាមេរិកនឹងទទួលបានការដំឡើងប្រាក់ខែ ៣ % ខណៈដែលថវិកាជាង ៧៤០ ពាន់លានដុល្លារនឹងត្រូវបានបែងចែកសម្រាប់ការសាងសង់សំណង់អគារនិងកម្មវិធីយោធា។ លោកប្រធានាធិបតី Trump បានបដិសេធការអនុម័តសេចក្តីព្រាងច្បាប់នេះពីព្រោះសមាជិកសភាអាមេរិកមិនបានដកហូតបទប្បញ្ញត្តិមួយស្តីពីការការពារក្រុមហ៊ុន  បណ្តាញសង្គម ដែលលោក Trump បានចោទប្រកាន់ថាបានប្រឆាំងនឹងលោក នៅក្នុងការបោះឆ្នោតនាពេលកន្លងមកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top