• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀត​ណាមមាន​បំណងចង់​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់ស្ដែង ប្រកបដោយ​ប្រសិទ្ធ​ភាព​ជាមួយ​សហព័ន្ធ​រុស្ស៊ី

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យមានលក្ខណៈជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យដូចជា កសិកម្ម រុក្ខកម្ម ជលផល និងស្បៀងអាហារ។
លោក Andrey Yatskin អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ប្រធានក្រុមសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាមនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនិងលោកប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។

នារសៀលថ្ងៃទី១៧ កុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Andrey Yatskin អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ប្រធានក្រុមសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាមនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម ប្រធានរដ្ឋសភា​វៀតណាម លោក Vuong Dinh Hue បានអះអាងថា សហព័ន្ធរុស្ស៊ីគឺជាដៃគូសំខាន់ និងជាអាទិភាពបំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ រដ្ឋសភាវៀតណាមមានបំណងបន្តកិច្ចសហប្រតិបតិ្តការជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពជាមួយសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Andrey Yatskin បានឯកភាពសម្រេចរួចរាល់នាពេលឆាប់ៗ លើសេចក្តីព្រាងច្បាប់ ដើម្បីចុះហត្ថលេខាឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភា​វៀតណាម និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យមានលក្ខណៈជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យដូចជា កសិកម្ម រុក្ខកម្ម ជលផល និងស្បៀងអាហារ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពបើកផ្លូវហោះហើរឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីជំងឺរាតត្បាត កូវីដ ១៩ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ លើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការរបស់វិនិយោគិន និងសហគ្រាស និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue

នាយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Phu Bai។

Top