• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម

លោក Lloyd Austin គឺជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅ វៀតណាមរហូតមកដល់ពេលនេះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Lloyd Austin  (រូបថត៖ AFP/Getty)


នាថ្ងៃទី ២៨ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅប្រទេសវៀតណាមគឺថ្ងៃទី ២៨ និង ២៩ ខែកក្កដា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម។ លោក Lloyd Austin គឺជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបានអញ្ជើញ មកធ្វើទស្សនកិច្ចនៅវៀតណាមរហូតមកដល់ពេលនេះ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅវៀតណាមបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពនិងជំនឿទុកចិត្តរវាងប្រជាជននិងវិស័យយោធានៃប្រទេសទាំងពីរ ព្រមទាំងអនុវត្តន៍រាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិទាំងពីរនិងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយរួមចំណែកដល់ក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក។

យោងតាមកម្មវិធីការងារ លោកលោក Lloyd Austin នឹងមានជំនួបជាមួយនាយករដ្ឋមន្រ្តីលោក Pham Minh Chinh និងលោកប្រធានរដ្ឋ Nguyen Xuan Phuc ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top