• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបអនុប្រធានទទួល បន្ទុកគោលនយោបាយសាធារណៈនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google


 នាយឧត្តមសេនីយ៍ លោក To Lam (ខាងស្ដាំ) និងអនុ ប្រធានទទួលបន្ទុកគោលនយោបាយនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius (រូបថត៖ TTXVN)
 

លោក To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមជានិច្ចកាលស្វាគមន៍ហើយ បង្កគ្រប់​លក្ខ​ណៈ​ងាយ​ស្រួល​សម្រាប់​បណ្ដាសហគ្រាស បុគ្គល និងអង្គការបរ ទេស ដែលក្នុងនោះមាន Google ដើម្បីសហប្រតិ​បតិ្តការ​បណ្ដាក់​ទុន​ដ៏យូរអង្វែង និងអភិវឌ្ឍនៅវៀតណាម។ 
 
នារសៀលថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ លោក To Lam រដ្ឋមន្រ្តី​ក្រសួង​នគរ​បាល​វៀតណាម បានទទួលជួបជាមួយអនុ ប្រធានទទួលបន្ទុកគោល​នយោបាយ​និង​ទំនាក់​ទំនង​រដ្ឋាភិបាល​របស់ Google លោក Ted Osius។ នាយឧត្តមសេនីយ៍លោក To Lam បានសង្កត់ធ្ងន់ថា Google ជាសម្ព័ន្ធ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក ដោយមានបទពិសោធន៍ជា ច្រើនលើវិស័យផ្គត់​ផ្គង់សេ​វាកម្ម​និង​ផលិតផលទាក់ទិនដល់អ៊ីនធឺណិត។ លោក To Lam បានអះអាងថា ក្រសួងនគរ​បាល​វៀត​ណាម​ជានិច្ច​កាល​ស្វាគមន៍ហើយ បង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាស បុគ្គល និងអង្គការបរ ទេស ដែលក្នុងនោះ​មាន Google ដើម្បីសហប្រតិបតិ្តការបណ្ដាក់ទុនដ៏យូរអង្វែង និងអភិវឌ្ឍនៅវៀតណាម។ លោកបាន​លើកសំណើរថា នាពេលខាងមុខ ក្រសួង នគរបាលវៀតណាមនិង Google នឹងបន្តស្រាវ​ជ្រាវ​ពង្រីក​សកម្មភាព​សហប្រតិ បតិ្តការលើវិស័យនានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ផងដែរ។
 
ជាការឆ្លើយ​តប អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈនិង ទំនាក់ទំនងរដ្ឋាភិបាលរបស់ Google លោក Ted Osius បានសម្ដែងនូវគោល បំណងថា Google នឹងបន្ត​សហប្រតិបតិ្ត​ការប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​អង្គ ភាពសមត្ថកិច្ចនានានៃក្រសួងនគរបាលវៀតណាម តាមនោះរួមចំណែកទៅក្នុង ការពង្រឹងនិង​ពង្រីក​ទំនាក់​ទំនងរវាងវៀតណាមនិងអាមេរិកអោយកាន់តែរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផល​ប្រយោជន៍​របស់ប្រជាជននៃប្រទេស ទាំ​ងពីរ ក៏ដូចជាដើម្បីសន្តិភាព​និងស្ថិរភាពនៅក្នុង​តំបន់និង​លើពិភព​លោក​ ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top