• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំ IPMF លើកទី ៣ AEMM លើកទី ២៤ និងបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក

ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នៅបែលហ្ស៊ិក មានគោលបំណងបន្តអនុវត្តន៍លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់បែលហ្ស៊ិកក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son។ រូបថត៖ Tuan Anh/baoquocte.vn

ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPMF) លើកទី ៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី ២៤ តាមការអញ្ជើញរបស់អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយបាយសន្តិសុខ និងកិច្ចការបរទេសលោក Joseph Borrell និងអញ្ជើញបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក។

នេះជាឱកាសដើម្បីវៀតណាមជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិក ចែករំលែក និងរៀនសូត្រពីបទពិសោធន៍អន្តរជាតិលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកក្នុងការកៀរគរធនធានដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានកំណើនបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នៅបែលហ្ស៊ិក មានគោលបំណងបន្តអនុវត្តន៍លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់បែលហ្ស៊ិកក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។ តាមផែនការ ក្នុងដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នឹងមានជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក និងចូលរួមសកម្មភាពដ៏សំខាន់ៗជាច្រើនទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top