• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការពារជាតិឥណ្ឌានឹងធ្វើទស្សនកិច្ចនៅវៀតណាម

ឥណ្ឌានិងវៀតណាមបានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងនេះ។
  រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh (រូបថត៖ indianewsnetwork)  

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Rajnath Singh នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang។

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាគ្រោងនឹងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រី Phan Van Giang និង ជួបសម្តែងការគួរសមប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។

នៅក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបនឹងវាយតម្លៃលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពង្រឹងការតភ្ជាប់ក្នុងវិស័យនេះ។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោករដ្ឋមន្ត្រី Rajnath Singh នឹងធ្វើជាសាក្សីក្នុងពិធីប្រគល់ទូកល្បាតល្បឿនលឿនចំនួន ១២ គ្រឿងក្នុងកញ្ចប់ឥណទានការពារជាតិ ដែលមានតម្លៃ ១០០ លានដុល្លារអាមេរិក របស់រដ្ឋាភិបាលឥណ្ឌាសម្រាប់វៀតណាម។ គម្រោងនេះគឺជាសមិទ្ធិផលលេចធ្លោបំផុតក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងឥណ្ឌា និងវៀត ណាម។

សូមគូសបញ្ជាក់ថា ឥណ្ឌានិងវៀតណាមបានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងនេះ។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌាធ្វើឡើងក្នុងឆ្នាំ ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧២ - ២០២២) និងខួបលើកទី ៧៥ នៃឯករាជ្យភាពរបស់ឥណ្ឌា (១៩៤៧ - ២០២២)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

Top