• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី៣ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son មានជំនួបទ្វេភាគីសំខាន់ៗមួយ ចំនួន។

 

  រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបជាមួយជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta។ (រូបថត៖ VOV)  
  លោករដ្ឋមន្ត្រី Bui Thanh Son និងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស លោកស្រី Amanda Milling។ (រូបថត៖ VOV)  

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta ភាគីទាំងពីរបានឯកភាពនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យឈានដល់កំណើនជា មធ្យម ២០% ក្នុងមួយឆ្នាំ ស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ; ស្តារឡើងវិញ នូវវិស័យកិច្ចសហប្រតិបត្តិការ ដូចជា ការអប់រំ ទេសចរណ៍ ការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន... បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ លោកស្រីរដ្ឋមន្ត្រី Nanaia Mahuta បានបញ្ជាក់ថា នូវែលសេឡង់នឹងរក្សាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) អាហារូបករណ៍សម្រាប់វៀតណាម ហើយបង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់ ទន្លេមេគង្គ។ផ្លាស់ប្ដូរមតិជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ សហគ្រាសខ្នាតតូច និង មធ្យម និងជំរុញការនាំចេញកាណាដា លោកស្រី Mary Ng លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យកាណាដាបង្កើនកិច្ចសហប្រតិបត្តិការក្នុងយន្តការតំបន់នានា រួមទាំង វេទិកាតំបន់អាស៊ាន ហើយជួយឧបត្ថម្ភដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ មេគង្គ។  វៀតណាមសង្ឃឹមថា កាណាដានឹងជួយឧបត្ថម្ភដល់ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ហើយអាជីវកម្មកាណាដានឹងបង្កើនការវិនិយោគនៅ វៀតណាម។

ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី Bui Thanh Son និងរដ្ឋលេខាធិការទទួលបន្ទុកកិច្ច ការអាស៊ី នៃក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស លោកស្រី Amanda Milling ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ ជំរុញថែមទៀតនូវការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA)។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យចក្រភពអង់គ្លេសជួយគាំ ទ្រវៀតណាមក្នុងការបង្កើតទំនាក់ទំនងភាពជាដៃគូខាងបំបន្លែងថាមពលប្រកបដោយសមភាពជាមួយក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង ៧ (G៧) ហើយជួយ ឧបត្ថម្ភវៀតណាមក្នុងវិស័យហិរញ្ញវត្ថុបៃតង ការផ្ទេរប្រគល់បច្ចេកវិទ្យា ការអភិវឌ្ឍធន ធានមនុស្ស ព្រមទាំងចង់ឲ្យធុរកិច្ចអង់គ្លេសវិនិយោគបន្ថែមទៀតចូលមកវៀតណាម ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ធនាគារ ហិរញ្ញវត្ថុ ឱសថ បច្ចេកវិទ្យា ព័ត៌មាន ការចាប់ផ្តើមអាជីវកម្ម នវានុវត្តភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top