• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់វៀតណាមក្នុងនិន្នាការអនុវត្តន៍ពន្ធអប្បបរមាជាសកល

ដោះស្រាយបញ្ហាប្រឈមអំពីពន្ធដែលកើតចេញពីការធ្វើឌីជីថលខឿនសេដ្ឋកិច្ច ហៅកាត់ថាកិច្ចព្រមព្រៀងពន្ធអប្បបរមាជាសកល សសរស្តម្ភទីពីរ បានដាក់ចេញអត្រាពន្ធសហគ្រាសអប្បបរមាជាសកលគឺ ១៥% ចំពោះក្រុមហ៊ុនពហុជាតិសាសន៍ ដើម្បីទប់ស្កាត់ក្រុមហ៊ុនទាំងនេះផ្ទេរប្រាក់ចំណេញ ទៅកាន់ប្រទេសដែលមានពន្ធនាំចេញទាប ដើម្បីគេចពន្ធ។
សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ៖ “បទបញ្ញត្តិពន្ធអប្បបរមាជាសកល៖ បទពិសោធន៍អនុវត្តន៍របស់ប្រទេសនានា ផលប៉ះពាល់ និងដំណោះស្រាយសម្រាប់វៀតណាម”

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ៖ បទបញ្ញត្តិពន្ធអប្បបរមាជាសកល៖ បទពិសោធន៍អនុវត្តន៍របស់ប្រទេសនានា ផលប៉ះពាល់ និងដំណោះស្រាយសម្រាប់វៀតណាម

យោងតាមគោលការណ៍នៃដំណោះស្រាយសសរស្តម្ភពីរ សំដៅដោះស្រាយបញ្ហាប្រឈមអំពីពន្ធដែលកើតចេញពីការធ្វើឌីជីថលខឿនសេដ្ឋកិច្ច ហៅកាត់ថាកិច្ចព្រមព្រៀងពន្ធអប្បបរមាជាសកល សសរស្តម្ភទីពីរ បានដាក់ចេញអត្រាពន្ធសហគ្រាសអប្បបរមាជាសកលគឺ ១៥% ចំពោះក្រុមហ៊ុនពហុជាតិសាសន៍ ដើម្បីទប់ស្កាត់ក្រុមហ៊ុនទាំងនេះផ្ទេរប្រាក់ចំណេញ ទៅកាន់ប្រទេសដែលមានពន្ធនាំចេញទាប ដើម្បីគេចពន្ធ។

នៅក្នុងសិក្ខាសាលា ប្រតិភូបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវធ្វើការសម្រេចដ៏សំខាន់ៗ ក្នុងដំណើរការទប់ទល់នឹងពន្ធអប្បរមាជាសកល; កសាងទម្រង់ជួយឧបត្ថម្ភ សំដៅជួយសម្រួលដល់សហគ្រាស ដែលមានទុនវិនិយោគពីបរទេស និងលើកដំណោះស្រាយសងស្របទាន់ពេលវេលាធានាសិទ្ធិប្រមូលពន្ធរបស់វៀតណាម ក៏ដូចជាភាពទាក់ទាញនៃបរិយាកាសវិនិយោគផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

តណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថរយូរអង្វែងជាមួយកម្ពុជា។

Top