• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រកឃើញសាកសពជនភៀសខ្លួនចំនួន១៣៣នាក់នៅឆ្នេរសមុទ្រលីប៊ី

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ សមាគមន៍កាកបាតក្រហមលីប៊ីឲ្យដឹងថា នាពេលថ្មីៗនេះ បានរកឃើញសាកសពរបស់ជនភៀសខ្លួនចំនួន១៣៣នាក់ ដែលរសាត់អណ្តែតលើឆ្នេរសមុទ្រភាគខាងលិចប្រទេសនេះ។ អ្នកនាំពាក្យរបស់​សមាគមកាកបាទ ក្រហមលីប៊ី លោក Al –Khalis al-Bosaifi បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះជានារីភេទស្រូបយកបីភាគបួន។ ជនអភ័ព្វទាំងអស់នេះត្រូវបានរកឃើញនៅឆ្នេរសមុទ្រប៉ែកពាយ័ព្យនៃទីក្រុង Zuwara។ ​មន្ត្រីលីប៊ីបានឲ្យដឹងថែមទៀតថា ជនភៀសខ្លួនដែលជួបសោកនាដកម្មនេះគឺមិនមានជាប់ខ្លួននូវអត្តសញ្ញាប័ណ្ណណាមួយសោះឡើយ ដូច្នេះ ការកំណត់សញ្ជាតិគឺជួបការលំបាកខ្លាំង ប៉ុន្តែគេក៏បានអះអាងថា ជនភៀសខ្លួនរងគ្រោះទាំងអស់នេះ ភាគច្រើនគឺមកពីអនុតំបន់ Sahara របស់​ទ្វីបអាហ្វ្រិក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមជំរុញកិច្ចសន្ទនាពហុភាគីស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅប៉ាណាម៉ា

វៀតណាមជំរុញកិច្ចសន្ទនាពហុភាគីស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅប៉ាណាម៉ា

កាលពីសប្តាហ៍មុន (ថ្ងៃទី១២-១៣ ខែកុម្ភៈ) សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ប្រទេសសមាជិកនៅតំបន់អាមេរិកឡាទីននិងការាបៀននៃសន្ធិសញ្ញាមិនរីក​សាយ​ភាយអាវុធនុយក្លេអ៊ែរ (NPT) បានប្រព្រឹត្តទៅនៅទីក្រុង ប៉ាណាម៉ាស៊ីធី ប្រទេសប៉ាណាម៉ា។

Top