• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនអណិកជនវៀតណាម​​​ឆ្ពោះ​ទៅ​ទឹកដីដូនតា

នាថ្ងៃទី ១៥ ខែកក្កដា តំណាងយុវជននិងនិស្សិតអាណិកជនវៀតណាមជិត ១២០ នាក់ដែលចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ បានធ្វើដំណើរទៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស ប្រាសាទស្តេច Hung នៅទីក្រុង Viet Tri ខេត្ត Phu Tho ចាប់ផ្តើមដំណើរឆ្ពោះទៅឫសគល់របស់ប្រជាជាតិ។

យុវជនអាណិកជនវៀតណាមជាច្រើននាក់មិនអាចលាក់អារម្មណ៍របស់ខ្លួនបានឡើយ នៅពេលមកកាន់ទឹកដីពិសិដ្ឋនេះ។ ប្អូន Tran Yen Vy អាយុ ១៦ឆ្នាំ មកពីប្រទេស Romania ចែករំលែក៖ “នាងខ្ញុំមិនដែលបានទៅប្រាសាទស្តេច Hung ទេ។ មកកាន់ទីនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមានសំណាងខ្លាំងណាស់ដែលអាចគយគន់សម្រស់ស្អាតនៃស្រុកកំណើត។ ទៅជាមួយអ្នករាល់គ្នាគឺសប្បាយចិត្តខ្លាំងណាស់ និងមានបទពិសោធគួរឱ្យចាប់អារម្មណ៍ជាច្រើន។ សូមអរគុណដល់គណៈរៀបចំជំរុំរដូវក្តៅនេះ”។

តំណាងយុវជនអាណិកជនវៀតណាមថតរូបអនុស្សាវរីយ៍នៅប្រាសាទបិតាជាតិ Lac Long Quan។ រូបថត៖ Lan Phuong

ដំណើរទៅទស្សនប្រាសាទបិតាជាតិ Lac Long Quan និងប្រាសាទស្តេច Hung គឺជាសកម្មភាពបើកឆាកដ៏មានអត្ថន័យនៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤។ តាមនោះ គណៈកម្មការរៀបចំសង្ឃឹមថា នឹងជួយយុវជនវៀតណាមនៅឯបរទេសយល់កាន់តែស៊ីជម្រៅអំពីឫសគល់របស់ប្រជាជាតិ តាមនោះ ពង្រឹងសេចក្តីស្រឡាញ់ចំពោះ មាតុភូមិ និងប្រទេសជាតិ ការប្តេជ្ញាចិត្តដើម្បីរួមចំណែកអភិវឌ្ឍន៍សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏ដូចជាមាតុប្រទេស។ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ នឹងបន្តជាមួយនឹងសកម្មភាពដ៏គួរឱ្យរំភើបជាច្រើនផ្សេងទៀត ដោយសន្យាថានឹងនាំយកយុវជនវៀតណាមនៅឯបរទេសនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានអំពីប្រទេស និងប្រជាជន វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top