សកម្មភាពនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅចិន របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ កម្មវិធី “ដំណើរក្រហមសិក្សាស្រាវជ្រាវរបស់យុវជន" គឺជាគម្រោងដ៏សំខាន់មួយដែលលោ កអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង (Xi Jinping) និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានប្រកាសដំណើរការពីខែមេសា ឆ្នាំ ២០២៥ ដើម្បីឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរស្វែងយល់ពីប្រភពដើមបដិវត្តន៍ និងបន្តថែរក្សាចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ថ្លែងសុន្ទរកថាក្នុងឱកាសនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែចាត់ទុកការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន គឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងនៅក្នុងគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពឹងផ្អែកលើខ្លួនឯង ពហុភាគីនិយម និងពិពិធកម្មរបស់វៀតណាម។ បញ្ចប់ “ដំណើរក្រហមសិក្សាស្រាវជ្រាវ" នៅខេត្តយូណាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជឿជាក់ថា យុវជនទាំងអស់នឹងបើកទំព័រដំណើរមិត្តភាពថ្មីមួយដែរ៕






