• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនតបស្នងសងគុណវីរជន និងយុទ្ធជនពលីនៅខេត្ត Dien Bien

យុវជនទាប់រយនាក់ តំណាងយុវជនចំនួន ១៦ ម៉ឺននាក់ នៃបណ្ដាជនជាតិខេត្ត Dien Bien រួមជាមួយសម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមបានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញានក្ខ័ន្ធ អុធធូបទាននៅ នៅទីឈាបនដ្ឋានយុទ្ធជនពលី A1 Him Lam Doc Lap និង Tong Khao។
យុវជនតបស្នងសងគុណវីរជន និងយុទ្ធជនពលីនៅខេត្ត Dien Bien

កាលពីយប់មិញ (ថ្ងៃទី ២១ កក្កដា) នៅទីឈាបនដ្ឋានយុទ្ធជនពលី A1 ទីក្រុង Dien Bien Phu (ខេត្ត Dien Bien) សម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈិម សហការជាមួយសម្ព័ន្ធយុវជនខេត្ត Dien Bien រៀបចំពិធី អុជធូបទានតបស្នងសងគុណដល់វីរជន និងយុទ្ធជនពលី ក្នុងឱកាសរំលឹកខួបលើលកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣)។ យុវជនទាប់រយនាក់ តំណាងយុវជនចំនួន ១៦ ម៉ឺននាក់ នៃបណ្ដាជនជាតិខេត្ត Dien Bien រួមជាមួយសម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមបានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញានក្ខ័ន្ធ អុធធូបទាននៅ នៅទីឈាបនដ្ឋានយុទ្ធជនពលី A1 Him Lam  Doc Lap និង Tong Khao

ក្នុងឱកាសនេះ សម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមបានជួយឧបត្ថម្ភថវិកាសាងសង់ផ្ទះមហាសាមគ្គីនៅខេត្ត Dien Bien ជាមួយទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុង (ជាង ៥ ម៉ឺនដុល្លារអាមេរិក)។ សម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមក៏បានផ្តល់អំណោយដល់យុទ្ធជន Dien Bien និងផ្តល់កង់ដល់សិស្សានុសិស្សមកពីគ្រួសារគោលនយោបាយក្នុងខេត្តផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅទីក្រុង Prague នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញជនជាតិវៀតពាម នៅអឺរ៉ុប។

Top