• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាការស្វែងរកជនរងគ្រោះក្នុងគ្រោះធ្លាក់យន្តយោះនៅប្រទេស ឥណ្ឌូនេស៊ី​នឹងប្រព្រឹត្ត​ទៅក្នុងរយៈពេល ៧ ថ្ងៃ

នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសន្និសីទកាសែតស្ដីពីការដែលយន្តហោះ Lion Air JT 610 ត្រូវបានធ្លាក់កាលពីថ្ងៃទី ២៩ ខែតុលានោះ លោក Didi Hamzar តំណាងទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ី (Basarnas)  បានឲ្យដឹងថា ពេលវេលាអនុវត្តន៍រាល់សកម្មភាពស្វែងរកយន្តហោះ ដែលត្រូវធ្លាក់គ្រោងនឹងប្រព្រឹត្តិទៅ​ក្នុងរយៈពេល ៧ ថ្ងៃ។

 របស់របររប្រើប្រាស់របស់អ្នកដំណើរនៅក្នុងយន្តហោះ Lion Air JT 610

ប្រសិនបើអស់រយៈពេលនេះ នៅតែមានជនរងគ្រោះដែលមិនទាន់រកឃើញនោះ យុទ្ធនាការនេះនឹងត្រូវបានបន្តរយៈ ពេល ៣ ថ្ងៃថែមទៀត។

ទន្ទឹមនឹងនេះសកម្មភាពស្វែងរកនៅតែបន្តប្រព្រឹត្តិជាបន្ទាន់។ អ្នកមុជទឹកនិងឧបករណ៍ស្វែងរកបានចុះទៅជម្រៅ ៣៥ ម៉ែត្រ។ មាននាវាសរុបចំនួន ៣៥ គ្រឿងនិងអ្នកមុជទឹកចំនួន ៥០ នាក់ រួមទាំងភ្នាក់ងាររាប់រយនាក់ផ្សេងទៀតបានចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះយន្តហោះនេះ។

មុននេះ ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ឥណ្ឌូនេស៊ីលោក Soerjanto Tjahjono បានឲ្យដឹងថា ក្រុមអ្នក​ជំនាញសិង្ហបុរីនឹងទៅដល់កន្លែងកើតហេតុដោយផ្ទាល់ដើម្បីជួយស្វែងរកយន្តហោះ Lion Air JT 610 ផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top