អង្គប្រជុំបានឯកភាពជាមួយភាពចាំបាច់នៃការចេញផ្សាយសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការសាកល្បងគោលនយោបាយមួយចំនួនដើម្បីដោះស្រាយការលំបាកឧបសគ្គក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្ម ឌីជីថលជាតិ។ លោកអគ្គលេខាបក្ស To Lam គណៈប្រតិភូសមាជិកសភាទីក្រុង ហាណូយបានអះអាងថា៖
“គោលដៅរបស់យើងគឺជាការលើកទឹកចិត្ត មិនមែនគ្រាន់តែជាដោះស្រាយការ លំបាកនោះទេ។ យើងត្រូវវិនិយោគហើយត្រូវការពេលវេលា។ សេចក្ដីសម្រេចចិត្តលេខ៥៧បានឃើញរឿងទាំងនេះហើយត្រូវតែមានគោលជំហរលើបញ្ហាបែបនេះដែរ។ នាពេលខាងមុខ ច្បាប់ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្តោតលើបញ្ហាទាំងនេះ។ ទន្ទឹមនឹងនោះ ប្រព័ន្ធច្បាប់ទាំងមូលត្រូវបន្តធ្វើវិសោធនកម្មឲ្យកាន់តែជឿនលឿន ស៊ីសង្វាក់គ្នា និងជិតស្និទ្ធទៅនឹងការអនុវត្តជាក់ស្ដែង ដើម្បីបំពេញតាមតម្រូវការ”។
តាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh គណៈប្រតិភូសមាជិកសភាទីក្រុង Can Tho ក្រៅពីយន្តការជាក់លាក់នោះ ក្នុងសេចក្ដីសម្រេចចិត្ត និងការអនុវត្តជាក់ ស្ដែង ត្រូវសិក្សាបន្ថែមអំពីយន្តការពិសេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; យន្តការពិសេសក្នុងការគ្រប់គ្រង ឧបករណ៍ឃ្លាំមើល និងត្រួតពិនិត្យ ... អំពីយន្តការពិសេសដើម្បីទាក់ទាញធនធានមនុស្ស លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា៖
“ចាំបាច់ត្រូវទាក់ទាញការអភិវឌ្ឍសហគ្រាសឯកជនផ្នែកវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា ទាក់ទាញធនធានមនុស្សពីខាងក្រៅមកវៀតណាម រួមចំណែកជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល តាមរយៈគោលនយោបាយពន្ធ ថ្លៃដើម ថ្លៃសេវា គោលនយោបាយលំនៅឋាន ដីធ្លី គោលនយោបាយទិដ្ឋាការ និងកិច្ចសន្យាការងារ។ ត្រូវតែមានគោលនយោបាយពិសេសនិងជាក់លាក់”៕