• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម៖ អនុវត្តយ៉ាងសកម្មក្នុងរយៈពេលធម្យមនិងរយៈពេលវែង

អង្គការរៀបចំណាត់ថ្នាក់ទំនុកចិត្តអន្តរជាតិ Moody's បានប្រកាសអំពីការរក្សាដដែលនូវចំណាត់ថ្នាក់ទំនុកទុកចិត្តជាតិរបស់ វៀតណាម កើនឡើងនៅកំរិត ៣ សម្រាប់កញ្ចប់ថវិកាជារូបិយប័ណ្ណក្នុងស្រុកនិងបរទេស ក៏ដូចជាខ្ទង់កម្ចីជាន់ខ្ពស់ដោយមិនធានារ៉ាប់រងផងដែរ។ ទន្ទឹមនឹងនេះអង្គការ Moody's ក៏បានកែសម្រួល បង្កើនយថាទស្សន៍ឡើងទៅជាវិជ្ជមានដែរ។
 

រូបថតឧទាហរណ៍ (ប្រភព៖ tapchitaichinh.vn)


មូលដ្ឋានដែលអង្គការ Moody's ដាក់ចេញសេចក្តីសម្រេចចិត្តក្នុងការបង្កើនយថាទស្សន៍ទំនុកចិត្តជាតិរបស់ វៀតណាមឡើងទៅកំរិតវិជ្ជមាន (ពោលគឺកើនឡើងពីរកាំ) គឺដោយសារការទទួលស្គាល់នូវលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព ព្រមទាំងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការកែ សម្រួលប្រកបដោយជោគជ័យនូវការទប់ស្កាត់ជំងឺរាត ត្បាត Covid-19 ដើម្បីនាំខឿនសេដ្ឋកិច្ចឲ្យវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញនិងសម្រេចបាននូវលទ្ធផលវិជ្ជមានផងដែរ។ ជាពិសេស ការដែលគណៈកម្មការរៀបចំណាត់ថ្នាក់ទំនុកចិត្តរបស់ Moody តំឡើងដល់ពីរកាំសម្រាប់យថាទស្សន៍ចំពោះវៀតណាមគឺមិនធ្លាប់មានពីមុនមកនៅក្នុងចំណាត់ថ្នាក់ទំនុកចិត្តរបស់អង្គការអន្តរជាតិនេះទេ។ លោក Do Thai Hung អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវិនិយោគ Finpros បានឲ្យដឹងថា៖

«ទោះបីជាពិភពលោកបានឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែលំហូរទឹកប្រាក់នៅក្នុងសេដ្ឋកិច្ចវៀតណាមបាននិងកំពុងចរាចរយ៉ាងខ្លាំង ជាពិសេសគឺធនាគារនៅតែរក្សាបាននូវសន្ទស្សន៍ហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយសុវត្ថិភាព ហើយក្រៅពីនោះ សន្ទស្សន៍អត្រាប្រាក់ចំណេញ ឬបំណុលអាក្រក់មិនត្រូវបានរងផលប៉ះពាល់ទេ សូម្បីតែមានធនាគារមួយចំនួនក៏ត្រូវបានកែលម្អមុន ពេលជំងឺកូវីដ-១៩ ផ្ទុះឡើង ហេតុដូច្នេះ នេះនេះគឺជាចំណុចដ៏ល្អប្រសើរដែលអង្គការ Moody មានមូលដ្ឋានគ្រឹះ ដើម្បីបង្កើនការរៀបចំណាត់ថ្នាក់ទំនុកចិត្តចំពោះវៀតណាម»៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top