• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ារ៉ុក - ចំណុចភ្លឺស្វាងសម្រាប់ការនាំចេញទំនិញវៀតណាមទៅកាន់ទ្វីបអាហ្វ្រិក

ដោយមានទីតាំងភូមិសាស្ត្រអំណោយផល ម៉ារ៉ុកបច្ចុប្បន្នជាចំណុចភ្លឺស្វាងក្នុងការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទ្វីបអាហ្វ្រិក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រម៉ារ៉ុកលោកស្រី Dang Thi Thu Ha


នេះជាការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រម៉ារ៉ុកលោកស្រី Dang Thi Thu Ha អំពីយថាទស្សន៍សហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការ ទូតនាឆ្នាំ ១៩៦១មក។ យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Dang Thi Thu Ha ម៉ារ៉ុកគឺជាប្រទេសមួយដែលមានស្ថានភាពសន្តិសុខនយោបាយនិងស្ថិរភាពសង្គម។ ជាមួយគ្នានោះ ទីតាំងភូមិសាស្ត្រឆ្លងកាត់រវាងអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ានិងបណ្តាប្រទេសនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលមានភាពងាយស្រួលសម្រាប់ពាណិជ្ជកម្ម ហើយអាចក្លាយជាច្រកសម្រាប់ទំនិញរបស់វៀតណាមចូលទីផ្សារនៅបណ្តាប្រទេសអាហ្វ្រិក។ លោកស្រីឯកអគ្គរដ្ឋទូត Dang Thi Thu Ha ក៏បានមានប្រសាសន៍ផងដែរថា ឆ្នាំនេះប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការ ទូត (២៧ មីនា ១៩៦១ - ២៧ មីនា ២០២១)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្តេជ្ញាទប់ស្កាត់ការក្លែងបន្លំប្រភពដើម និងការដឹកជញ្ជូនទំនិញឆ្លងកាត់​ដោយ​ខុសច្បាប់

វៀតណាមប្តេជ្ញាទប់ស្កាត់ការក្លែងបន្លំប្រភពដើម និងការដឹកជញ្ជូនទំនិញឆ្លងកាត់​ដោយ​ខុសច្បាប់

វៀតណាមនឹងបន្តពិភាក្សាលើ​កង្វល់របស់សហរដ្ឋអាមេរិកក្នុងស្មារតីស្ថាបនា ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក តាមនោះ រក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ​អភិវឌ្ឍន៍ប្រកប​ដោយស្ថិរភាព មាន​អត្ថ​ប្រយោជន៍​ទៅ​វិ​ញទៅមក ហើយ​រួម​ចំណែកដល់ការកសាងបរិយាកាសវិនិយោគ និងអាជីវកម្ម​ប្រកប​ដោយ​តម្លាភាពនៅវៀតណាម។​

Top