• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មិត្តហ្វូន - ស្ពានពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមិត្តហ្វូនខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ផ្ដោតលើការងារកសាងពាណិជ្ជសញ្ញា និងដកមេរៀនបទពិសោធន៍ក្នុងការវិនិយោគបរទេស។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន)  

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ កម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) ដែលជាគម្រោងវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធាវៀតណាម (Viettel)។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមិត្តហ្វូនខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ផ្ដោតលើការងារកសាងពាណិជ្ជសញ្ញា និងដកមេរៀនបទពិសោធន៍ក្នុងការវិនិយោគបរទេស។  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យមិត្តហ្វូនបន្តពង្រីកតួនាទីជាស្ពានដ៏សំខាន់ រួមចំណែកពូនជ្រុំ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ ក៏ដូចជារួមចំណែកជំរុញបដិវត្តន៍ឧស្សាហកម្មលើកទី៤ នៅកម្ពុជា និងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top