• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មានប្រទេសចំនួន១០ បាន​ចូលរួមមហោស្រពភាពយន្តឯកសារអឺរ៉ុប-វៀតណាម

មហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុប គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលត្រូវបានស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិមសម្របសម្រួល ជាមួយបណ្តាស្ថានទូត និងមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសអឺរ៉ុបមួយចំនួនប្រចាំនៅវៀតណាម រៀបចំឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរ វប្បធម៌រវាងប្រទេសជាសមាជិកអឺរ៉ុប និងវៀតណាម
  សន្និសីទសារព័ត៌មាន ប្រកាសពីមហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុប លើកទី ១២ ឆ្នាំ ២០២២។ (រូបថត៖ Ngọc Anh/ VOV5)  

នាព្រឹកថ្ងៃទី ៣០ ខែឧសភា នៅទីក្រុងហាណូយ ស្ទូឌីយោភាពយន្តឯក សារវិទ្យាសាស្ត្រមជ្ឈិម សម្របសម្រួលជាមួយសមាគមន៍បណ្តាវិទ្យាស្ថាន វប្បធម៌ និងស្ថានទូតបណ្តាប្រទេសអឺរ៉ុប (EUNIC) រៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសពីមហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុបលើកទី ១២ ឆ្នាំ ២០២២។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១២ ខែមិថុនា នៅស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម (លេខ ៤៦៥ Hoang Hoa Tham ទីក្រុងហាណូយ) ដោយប្រមូលផ្តុំប្រទេសចំនួន ១០ រួមមាន៖ អូទ្រីស បែលហ្សិក (Wallonia- Brussels) បារាំង អ៊ីតាលី អាល្លឺម៉ង់ អ៊ីស្រាអែល អេស្ប៉ាញ ស្វីស សាធារណរដ្ឋឆែក ចក្រភពអង់គ្លេស និងប្រទេសម្ចាស់ផ្ទះវៀតណាម។

មហោស្រពភាពយន្តឯកសារវៀតណាម - អឺរ៉ុប គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលត្រូវបានស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិមសម្រាប់សម្រួល ជាមួយបណ្តាស្ថានទូត និងមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសអឺរ៉ុបមួយចំនួនប្រចាំ នៅវៀតណាម រៀបចំឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសជាសមាជិកអឺរ៉ុប និងវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top