• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាពិធីវិសាខបូជាបានលើកកំពស់តួនាទីនិងឋានៈរបស់វៀតណាម

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៩ មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩បានបិទបញ្ចប់នៅខេត្ត Ha Nam ក្រោយរយៈពេល ៣ថ្ងៃប្រព្រឹត្តទៅ។ ការ រៀបចំ​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​ព្រឹត្តិការណ៍​ពុទ្ធសាស​នាធំ​បំផុត​ពិភពលោ​កនេះ មិនត្រឹមតែសរ​អោយឃើញនូវ​ទំនុកទុក​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​សមាគមន៍​ពុទ្ធសាសនា​​វៀត​ណាមប៉ុណ្ណោះទេ ថែមទាំងជាការបោះជំហា​នមួយទៀត របស់វៀតណាម​ក្នុងដំណើរ​ការ​សមាហរណកម្ម​​អន្តរជាតិ​ទៀត​ផង។


 
វត្ត Tam Chuc ដែលជាទីកន្លែងរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩
 

ដោយការទទួលរៀបចំមហាពិធីវិសាខបូជា៣លើក វៀតណាម​បាន​អះអាង​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​សមិទ្ធ​ផល​របស់​ខ្លួនក្នុងការធានាសិទ្ធិសេរីខាងជំនឿសាសនា ជំរុញការជួប​ប្រាស្រ័យ​និង​កិច្ច​សហប្រតិ​បតិ្តការ​អន្តរ​ជាតិ​​អំពី​សាសនា ព្រមទាំងអះអាងនូវការទទួលខុសត្រូវនិងការគាំទ្រចំពោះជំរុញសន្តិភាព ក៏ដូចជាភាពសុខ​ដុមរមនា​រវាងបណ្ដាសាសនានិងខឿនវប្បធម៌លើពិភពលោក ទៀតផង។
 
ការពិតជា​ក់ស្ដែងអំពីសេរីភាពខាងជំនឿសាសនា
 
ប្រធាន​បទនៃមហាពិធីវិសាខបូជាឆ្នាំ២០១៩គឺ “វិធីសាស្ត្រអភិក្រម​នៃពុទ្ធសាសនា​លើការ​ដឹក​នាំ​សកល​លោក​និង​ការ​ទទួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព”។ ប្រការនេះ​បាន​បង្ហាញ​នូវ​ការ​ចូល​រួម​យ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលនិងសមាគមន៍ពុទ្ធសាសនាវៀត ណាមក្នុងការ​អនុវត្ត​គោលដៅ​សហ្សសវត្សរ៍​របស់​អង្គការសហប្រជាជាតិ។ ព្រះតេជគុណ Thich Duc Thien អនុប្រធាននិង​ជាអគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិបាលមជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀត​ណាម ​បានមានពុទ្ធដីការនិងសង្កត់ធ្ង​ន់ថា៖
 
 “ប្រធាន​បទនេះបានបង្ហាញអោយឃើញនូវគោលមាគ៌ារបស់បក្ស រដ្ឋវៀត​ណាម​ចំពោះ​គោលន​យោបា​យ​សេរីភា​ពខាងជំ​នឿសាសនា ដើម្បីអោយមិត្តភ​ក្តិអន្តរ​ជាតិ​យល់​ឃើញ​ការ​ពិត​ជាក់​ស្ដែង​ដ៏បរានុម័ត​អំពី​សេរីភាព​ខាង​ជំនឿសាសនានៅវៀតណាម ក៏ដូចជាការយកចិត្តទុកដាក់ ការថែទាំរបស់​បក្ស​និង​រដ្ឋ​ចំពោះ​ជីវភាព​ខាង​ជំនឿសាសនារបស់ប្រជាជន ដែលក្នុងនោះមានសហគមន៍ពុទ្ធសាសនាផងដែរ។ នេះក៏​ជា​ព្រឹត្តិការណ៍​​ដើម្បីអោយពិភពលោកឃើញនូវការទទួលខុសត្រូវរបស់វៀត ណាមចំពោះអង្គ​ការ​សហប្រជា​ជាតិ​លើ​គ្រប់​វិស័យ​ផងដែរ”។
 
ព្រះតេជគុ​ណ​ Thich Gia Quang អនុប្រធានគណៈកម្មការរៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ អនុប្រធានក្រុមប្រឹក្សាអភិបាល ប្រធានគណៈ​កម្មាធិការ​ព័ត៌មាន​និងផ្សព្វ​ផ្សាយ​នៃមជ្ឈឹម​សមាគម​ន៍​ពុទ្ធសាស​នាវៀ​តណាម បានចាត់ទុកថា មហាពិធីវិសាខបូជាឆ្នាំ២០១៩មានអត្ថន័យដ៏ធំធេងចំពោះ​ពុទ្ធសាសនា​វៀត​ណាម​ដោយ​អះអាង​នូវការ​យក​ចិត្តទុក​ដាក់​របស់បក្សនិង​រដ្ឋចំពោះ​ជីវភាព​ខាង​ជំនឿសាស​នារ​បស់​ប្រជា​ជន។

 

 
 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីលាងសាយភាជន៍ទទួលបណ្ដាតំណាងដែលមកចូលរួមមហាពិធីវិសាខបូជាឆ្នាំ២០១៩នៅវៀតណាម
 

“ការដែលពុទ្ធ​សាសនាវៀតណាមត្រូវបានជ្រើសរើសទទួលរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩ នោះ គឺមោទន​ភាព​ដ៏ធំ​ធេងចំពោះសមាគមន៍ពុទ្ធសាសនាវៀតណាម ដោយបង្ហាញនូវតួនា​ទីនិង​ឋានៈ​របស់​សមាគមន៍​ពុទ្ធសាស​នាក្នុង​សហគ​មន៍​ប្រជាជាតិវៀតណាមទាំង​មូល ក៏ដូច​ជាការ​រួម​ចំណែក​របស់​សមាគមន៍​ពុទ្ធសាសនា​ចំពោះអន្តរ​ជាតិ​ទៀតផង។ ទីពីរគឺអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់បក្សនិងរដ្ឋ។ ទីបីគឺបង្ហាញ​នូវការ​រួមដំណើ​រយ៉ាងជិតស្និទ្ធជាមួយពុទ្ធសាសនាពិភពលោក។ ហើយទីបួនគឺផ្សព្វផ្សាយអំពី​រូបភាព​ទឹក​ដី​មនុស្ស​វៀត​ណាមស្នេហា​សន្តិភាព​ផងដែរ”។
 
លើកកំពស់តួនាទីនិងឋានៈរបស់វៀតណាម
 
លោក Bui Huu Duoc ប្រធានមន្ទីរពុទ្ធសាសនា គណៈកម្មាការធិការសាសនានៃរដ្ឋាភិបាល វៀតណាំម​បានអះ​អាង​ថា​ មហាពិធីវិសាខបូជាឆ្នាំ២០១៩គឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់មួយ ដែលរួម​ចំណែក​លើក​កំពស់​តួនា​ទី​នៃពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ។ លោកបានថ្លែងថា៖
 
“នេះជា​ព្រឹត្តិការណ៍សំខាន់មួយរបស់ពុទ្ធសាសនា ហើយក៏ជាព្រឹត្តិការណ៍សំខាន់ចំពោះប្រទេសជាតិផងដែរ ដោយ​​មាន​​ការចូលរួមរបស់តំណាងជាង១៦០០នាក់មកពីប្រទេសជាង១០០។ មិត្តភក្តិអន្តរជាតិ​បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំរបស់វៀតណាមក៏ដូចជាការធានាសុវត្ថិភាព។ មហាពិធីវិសាខបូជា ជាឱកាសដើម្បី​អោយ​ពិភព​លោក​ឃើញការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៃប្រទេសម្ចាស់ផ្ទះ ភាពរួសរាយរាក់ទាក់​របស់​សហគមន៍​ព្រះសង្ឃនិង​ពុទ្ធបរិស័ទ ក៏ដូចជារបស់ប្រជាជនវៀតណាមទាំងមូ​ល ផងដែរ”។
 
សាររួមធំបំផុត​ដែលតំណាងអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនិងសមាគមន៍​ពុទ្ធសាសនា​នានា​​បាន​ចែករំលែកនៅមហាពិធីវិសាខបូជាឆ្នាំ២​០១៩នេះ គឺជាសារដើម្បី​ពិភពលោក​មួយប្រកប​ដោយ​សុខ​សន្តិភាព​។ ដោយការទទួលរៀបចំមហាពិធីវិសាខបូជាប្រកបដោយជោគជ័យនោះ វៀតណា​មិន​ត្រឹម​តែ​រួម​ចំណែក​​ទៅក្នុងខឿនសន្តិភាពនៃប្រទសតែមួយប៉ុណ្ណោះទេ ថែមទាំង​នាំម​កនូវ​សន្តិភាព​និងសាមគ្គី​ភាព​សម្រាប់​​មនុស្សលោក​ តាមនោះលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួនលើឆា​កអន្តរជាតិ ទៀតផ​ង៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top