• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិននឹងជួបប្រជុំគ្នានៅប្រទេសស្វីស

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយក រដ្ឋមន្ត្រីចិន លោក Liu He គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង Zurich (ស្វីស) នៅថ្ងៃទី១៨ ខែមករា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ហើយបង្កើនកាណាល់ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He។ (រូបថត៖ Reuters)

 

ប្រភពពីក្រសួងរតនាគារអាមេរិកបាននិយាយកាលពីថ្ងៃទី ១៦ មករា ថា ជំនួបទល់មុខគ្នាលើកដំបូងរវាងលោកស្រី Yellen និងលោក Liu He លើកនេះគឺជាផ្នែកមួយក្នុងការសន្យារវាងប្រទេសទាំងពីរដើម្បីខិតខំកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោកប្រធានាធិបតី Joe Biden និងលោកប្រធានរដ្ឋ Xi Jinping នៅខាងក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញឈានមុខគេ (G20) នៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន។
លោកឧបនាយករដ្ឋមន្ត្រី Liu He កំពុងស្នាក់នៅប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top