• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សរាប់លាននាក់នៅរដ្ឋ Texas (សហរដ្ឋអាមេរិក) នៅតែកង្វះទឹកស្អាត

នាយកប្រតិបត្តិនៃគណៈកម្មាធិការគុណភាពបរិស្ថាននៃរដ្ឋ Texas លោក Toby Baker បានមានប្រសាសន៍ថា ប្រជាជនប្រមាណ ១៤,៣ លាននាក់ក្នុងចំណោមប្រជាជនប្រមាណ ២៩ លាននាក់នៅរដ្ឋ Texas កំពុងតែកង្វះទឹកស្អាតប្រើប្រាស់។

កម្មករជួសជុលបំពង់ទឹកដែលខូចដោយសារព្យុះទឹកកកនៅទីក្រុង Galveston រដ្ឋ Texas សហរដ្ឋអាមេរិកនៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ AFP / VNA)


ប្រជាជនរាប់លាននាក់នៅរដ្ឋ Texas (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ២០ ខែកុម្ភៈ នៅតែជួបបញ្ហាកង្វះទឹកស្អាត ទោះបីជាមន្រ្តីរដ្ឋនេះបានស្តារការផ្គត់ផ្គង់អគ្គិសនី បន្ទាប់ពីការដាច់ភ្លើងជាច្រើនថ្ងៃ និងកង្វះខាតទឹកក្នុងវិសាលភាពយ៉ាងធំទូលាយ ដោយសារព្រិលគ្របដណ្តប់យ៉ាងក្រាសក្នុងករណីព្យុះទឹកកកបានកើតមានឡើងយ៉ាងកាចសាហាវនៅតំបន់នេះ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការគុណភាពបរិស្ថាននៃរដ្ឋ Texas លោក Toby Baker បានមានប្រសាសន៍ថា ប្រជាជនប្រមាណ ១៤,៣ លាននាក់ក្នុងចំណោមប្រជាជនប្រមាណ ២៩ លាននាក់នៅរដ្ឋ Texas កំពុងតែកង្វះទឹកស្អាតប្រើប្រាស់។ មន្ត្រីរដ្ឋនេះបានបែងចែកទឹកស្អាតនិងស្បៀងអាហារដល់ប្រជាជនរាប់ពាន់នាក់។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សារក្សាស្ថេរភាពអគ្គិសនីនៃរដ្ឋ Texas (ERCOT) បានបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនី បានវិលត្រឡប់មករកភាពធម្មតាវិញប៉ុន្តែអតិថិជនជាង ៥ ម៉ឺននាក់ នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ដោយសារបុគ្គលិកអគ្គិសនីកំពុងជួសជុលខ្សែភ្លើងដែលត្រូវបានផ្តាច់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top