• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពឆើយឆាយក្នុងមហោស្រពផ្កាកាំជ្រូចអន្តរជាតិ Da Nang 2017


ភាពឆើយឆាយក្នុងមហោស្រពផ្កាកាំជ្រូចអន្តរជាតិ Da Nang 2017

មហោស្រពផ្កាកាំជ្រូចអន្តរជាតិ​​ Da Nang 2017 បានបើក​នាយប់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅលើទន្លេ Han ទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម)។​ អញ្ជើញចូលរួមពិធីបើកនេះមានថ្នាក់ដឹកនាំក្រសួង​ ស្ថាប័នមជ្ឈឹម​ ថ្នាក់​ដឹកនាំ​ទីក្រុង Da Nang ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនៅវៀតណាម រួមជាមួយ​ប្រជាជន​និង​ភ្ញៀវទេសចរជាច្រើនកុះករ។ លោក Huynh Duc Tho ប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានអោយដឹងថា៖

“ មហោស្រពផ្កាកាំជ្រូច​​នេះជាមហោស្រពពិសេសដោយឡែក ​និងលេចធ្លោ​នៅទីក្រុង Da Nang។ យើងខ្ញុំនឹងខំប្រឹងប្រែងធ្វើអោយពិធីបុណ្យនេះកាន់តែ​អភិវឌ្ឍន៍​និងល្អប្រសើរថែមទៀត។ នេះជាចំណុចសំខាន់មួយដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរមកដល់ទីក្រុងDa Nang៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម


ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top