• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះអង្គ Charles III បានក្លាយជាព្រះមហាក្សត្រថ្មីរបស់ ចក្រភពអង់គ្លេស ជាផ្លូវការ

នៅថ្ងៃទី ១០ ខែកញ្ញា ព្រះអង្គ Charles III បានឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅក្នុងពិធីមួយនៅវិមាន St James ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
  ព្រះអង្គ Charles III ថ្លែងមតិ ក្នុងពិធីឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី ១០ ខែកញ្ញា។ រូបថត៖ AFP  

ថ្លែងមតិទៅកាន់ក្រុមប្រឹក្សារាជសម្បតិ្តអង់គ្លេស  ព្រះអង្គ Charles III បានសង្កត់ធ្ងន់ថា ទ្រង់បាន "ដឹងយ៉ាងជ្រាលជ្រៅអំពីការស្នងរាជ្យ ជាមួយនឹងភារកិច្ច និងទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរ" ដែលទ្រង់នឹងទទួលនៅពេលបានឡើងសោយរាជ្យបន្ទាប់ពីព្រះមាតារបស់ទ្រង់គឺមហាក្សត្រិយានី Elizabeth II យាងសោយទិង្គត់ ហើយទ្រង់នឹងខិតខំព្យាយាមធ្វើតាម "គំរូបំផុសគំនិត" របស់ព្រះមាតា ក្នុងការរក្សារដ្ឋាភិបាលស្រប់តាមរដ្ឋធម្មនុញ្ញ ដើម្បីស្វែងរកសន្តិភាព និងនាំមកនូវភាពចម្រុងចម្រើនដល់ប្រជាជនគ្រប់រូបនៅក្នុងចក្រភពអង់គ្លេស ក៏ដូចជាបណ្តាប្រទេស Commonwealth និងដែនដីនៅទូទាំងពិភពលោក។

នៅថ្ងៃទី ១០ ខែកញ្ញា ចក្រភពអង់គ្លេសបានប្រកាសថា ពិធីបុណ្យសពម្ចាស់ក្សត្រិយានី Elizabeth II នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៩ ខែកញ្ញានៅ Westminster Hall ក្នុងទីក្រុងឡុងដ៍។ វិមាន Buckingham បានឲ្យដឹងថា បន្ទាប់ពីព្រះរាជពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រិយានី Elizabeth II ព្រះរាជវង្សានុវង្សអង់គ្លេសនឹងកាន់ទុក្ខរយៈពេល៧ថ្ងៃ ជាមួយនឹងការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅលើព្រះរាជដំណាក់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top