• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះមហាក្សត្រនិងព្រះមហាក្សត្រីប៊ូតាន បញ្ចប់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

ប្រធានរដ្ឋ លោកលឿង គឿង បានស្វាគមន៍ និងជួបពិភាក្សាការងារ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន ក៏បានអញ្ជើញទទួលជួបព្រះអង្គផងដែរ។
លោកប្រធានរដ្ឋលឿង គឿងនិងភរិយាជាមួយព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck និងព្រះមហាក្សត្រីនៅឯទីស្នាក់ការប្រធានរដ្ឋ (រូបថត៖ Lam Khanh/TTXVN)

នាព្រឹកថ្ងៃទី២២ ខែសីហា ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី Jetsun Pema Wangchuck បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា។ ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck។ ប្រធានរដ្ឋ លោកលឿង គឿង បានស្វាគមន៍ និងជួបពិភាក្សាការងារ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន ក៏បានអញ្ជើញទទួលជួបព្រះអង្គផងដែរ។ ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីបង្កើតទំនាក់ទំនងការទូត ដោយជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី អមដោយមន្ត្រីជាន់ខ្ពស់ជាច្រើននៃប្រទេសប៊ូតាន គឺជាព្រឹត្តិការណ៍ដ៏សំខាន់ បង្កើតឱកាសឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងប៊ូតាន់ប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top