ចាំបាច់ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧ ឲ្យបានឆាប់ៗ។ នេះជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការជាតិ APEC (វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ឆ្នាំ២០២៧ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ប្រធានគណៈកម្មាធិការជាតិ APEC ២០២៧ អញ្ជើញថ្លែងមតិ (រូបថត៖ An Dang/TTXVN)
ក្នុងសម័យប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី
លោក Bui Thanh Son បានសង្កត់ធ្ងន់ថា
ការធ្វើជាម្ចាស់ផ្ទះ APEC ២០២៧
គឺជាកិច្ចការអាទិភាពកំពូលនៃកិច្ចការនយោបាយ និងកិច្ចការបរទេស
ជាឱកាសសម្រាប់វៀតណាមក្នុងការលើកកំពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន
អះអាងនូវគោលជំហរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងវិស័យសេដ្ឋកិច្ច
និងពាណិជ្ជកម្មក្នុងការរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិថ្មី។ ដូច្នេះ
ព្រឹត្តិការណ៍នេះចាំបាច់ត្រូវបង្កើតសញ្ញាសម្គាល់យ៉ាងជ្រាលជ្រៅរបស់វៀតណាម
និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងអាជីវកម្ម រួមចំណែកលើកកម្ពស់សន្តិភាព
វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកឧបនាយករដ្ឋមន្រី្តបានស្នើរឲ្យបង្ហើយជាបន្ទាន់នូវការបង្កើត
និងបង្ហើយអនុគណៈកម្មការទាំង ៥ រួមទាំងលេខាធិការដ្ឋានក្នុងខែសីហានេះ; ពន្លឿនដំណើរការនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ Phu Quoc ជាពិសេសមជ្ឈមណ្ឌលសន្និសីទដែលបម្រើដល់សប្តាហ៍កំពូល។ លើសពីនេះ
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើរជំរុញការងារឃោសនា និងបង្កើតឲ្យបានឆាប់ៗ
ក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ឆ្នាំ ២០២៧៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម