• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាវាប៉ូលិសសមុទ្រវៀតណាមចាប់ផ្តើមចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នាវាប៉ូលីសសមុទ្រវៀតណាមមានស្លាកលេខ ៨០០១ និងគណៈប្រតិភូប៉ូលិសសមុទ្រវៀតណាមបានចាកចេញពីកំពង់ផែយោធានៃក្រុមនាវាកងទ័ពជើងទឹកលេខ ៣០១ ទីក្រុងហូជីមិញ ដើម្បីចាប់ផ្តើមដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
គណៈប្រតិភូនាវាប៉ូលីសសមុទ្រវៀតណាមចាប់ផ្តើមដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ VOV)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាប៉ូលិសសមុទ្រវៀតណាមទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងសុច្ឆន្ទៈរបស់កងកម្លាំងនៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ រួមចំណែកយ៉ាងសកម្មក្នុងការកសាងសមុទ្រសន្តិភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមផែនការ ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូប៉ូលិស   សមុទ្រវៀតណាម នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំប៉ូលីសសមុទ្រឥណ្ឌូនេស៊ី។ រៀបចំកិច្ចប្រជុំទ្វេភាគី; ទស្សនានិងចូលរួមក្នុងការផ្លាស់ប្តូរកីឡាជាមួយកម្មាភិបាល និងនាវិកប៉ូលិសសមុទ្រឥណ្ឌូនេស៊ី និងចូលរួមក្នុងដំណើរទេសចរណ៍វប្បធម៌នៅហ្សាកាតា។ ជាពិសេស កងកម្លាំងទាំងពីរនឹងសម្របសម្រួលសមយុទ្ធរួមគ្នានៅសមុទ្រ។

នាពេលថ្មីៗនេះ ប៉ូលីសសមុទ្រវៀតណាម និងប៉ូលិសសមុទ្រឥណ្ឌូនេស៊ីបានសម្របសម្រួលអនុវត្តសកម្មភាពជាច្រើនដូចជា៖ ល្បាតរួមគ្នាក្នុងដែនទឹកតាមព្រំដែន ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រៀបចំសន្និសីទទ្វេភាគីប្តូរវែនក្នុងប្រទេសនីមួយៗ សម្របសម្រួលលំហាត់ស្វែងរក និងជួយសង្គ្រោះ និងឆ្លើយតបឧប្បត្តិហេតុនៅសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son៖ ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son៖ ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧

ចាំបាច់ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧ ឲ្យបានឆាប់ៗ។ នេះជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការជាតិ APEC (វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ឆ្នាំ២០២៧ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល។

Top