ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម AEON MALL Long Bien នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅ “ពិព័រណ៌ផ្សព្វផ្សាយពាណិជ្ជកម្មកសិកម្ម ផលិតផល OCOP ឆ្នាំ ២០២៥”។
ស្តង់ចំនួន ៦០ នឹងដាក់លក់ផលិតផលពិសេសជាច្រើនពី ១៧ ខេត្តក្រុង (រូបថត៖ Dinh Trung/VOV)
នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ
ដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំឡើង ដើម្បីផ្សព្វផ្សាយ តភ្ជាប់
និងលើកកំពស់តម្លៃផលិតផលកសិកម្ម
ជាពិសេសផលិតផលដែលបំពេញតាមស្តង់ដារនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP)។
ពិព័រណ៍នេះមានការចូលរួមពីសហគ្រាសជិត
៦០ មកពីខេត្ត ក្រុងចំនួន ១៧ ទូទាំងប្រទេស ដោយមានស្តង់តាំងបង្ហាញ
និងផ្សព្វផ្សាយផលិតផលកសិកម្មជិត ១.០០០មុខ និងមុខម្ហូបពិសេសប្រចាំតំបន់ដូចជា៖
ផ្សិតស្មៅដង្កូវ, តែប្រភេទផ្សេងៗ, សំបុកត្រចៀកកាំ,
ឈើខ្លឹមខ័ន្ទគ្រឹះស្នា, ទឹកឃ្មុំ, អង្ករពិសេស...។
ផលិតផលដែលចូលរួមក្នុងពិព័រណ៌នេះគឺសុទ្ធតែត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់លើស្តង់ដារ
គុណភាព តម្លៃនិងវប្បធម៌ប្រចាំតំបន់នីមួយៗ។ លោក Trinh Mai Khuong តំណាងសហគ្រាសផលិតផលិតផលឈើខ្លឹមច័ន្ទលំដាប់ផ្កាយ ៤ OCOP នៅទីក្រុង Da Nang បានឲ្យដឹងថា៖ “ផលិតផលរបស់យើងគឺល្អ មិនមានជាតិពុល
និងត្រូវបានអតិថិជននិយមចូលចិត្តនៅពេលដាក់លក់នៅលើទីផ្សារ។ ពេលចូលរួមក្នុង OCOP
គឺលក់ដាច់ជាងមុន ដោយសារអតិថិជនជឿជាក់លើវិញ្ញា បនបត្រ OCOP។ ផលិតផលមិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងផ្ញើទៅលក់នៅឯបរទេស”។
ពិព័រណ៍ឆ្នាំនេះមិនត្រឹមតែជាកន្លែងតាំងបង្ហាញផលិតផលកសិកម្ម
អាហារកែច្នៃ និងសិប្បកម្មដែលបំពេញតាមស្តង់ដារ OCOP ប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាវេទិកាសម្រាប់អាជីវកម្ម និងសហករណ៍ក្នុងការចែករំលែកបទពិសោធន៍
ស្វែងរកឱកាសសហប្រតិបត្តិការ និងពង្រីកទីផ្សារផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម