ក្នុងដំណើរការអភិវឌ្ឍន៍សង្គមនិយមនៅលើពិភពលោកនាពេលបច្ចុប្បន្ន ការរកឃើញនិងសមិទ្ធិផលរបស់វៀតណាម គឺគួរឱ្យកត់ សម្គាល់ជាពិសេស។
លោក Zhang Jian Gou អគ្គលេខាធិការសមាគម Charhar ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ប្រចាំប្រទេសចិន (រូបថត៖ PV/VOV-Beijing)
ក្នុងរយៈពេល ៨០0 ឆ្នាំកន្លងមកនេះ
មាគ៌ាអភិវឌ្ឍន៍របស់វៀតណាមមិនត្រឹមតែជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជោគវាសនារបស់ប្រទេសជាតិប៉ុណ្ណោះទេ
ថែមទាំងបានរួមចំណែកបទពិសោធន៍ដ៏មានតម្លៃក្នុងបុព្វហេតុសង្គមនិយមពិភពលោកផងដែរ។
នេះជាការវាយតម្លៃរបស់លោក
Zhang Jian Gou អតីតប្រធាននាយកដ្ឋានអឺរ៉ុបខាងលិច
នាយកដ្ឋានកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្ត ចិន អគ្គលេខាធិការសមាគម Charhar
នៃប្រទេសចិន ក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា
១៩៤៥ - ២ កញ្ញា ២០២៥)។ លោក Zhang Jian
Gou បានឲ្យដឹងថា សមិទ្ធិផលរបស់វៀត
ណាមមិនត្រឹមតែឆ្លុះបញ្ចាំងពីការបង្កើតស្ថាប័ន និងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ
ថែមទាំងបង្ហាញពីការសម្របខ្លួន និងភាពរឹងមាំនៃប្រព័ន្ធសង្គមនិយមផងដែរ។ ដោយអះអាងថា
កិច្ចសហប្រតិបត្តិការអន្តរជាតិនឹងក្លាយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍ
នាពេលអនាគតរបស់វៀតណាម លោក Zhang Jian Gou បានព្យាករណ៍ថា
វៀតណាមនឹងបន្តបង្កើនគុណសម្បត្តិរបស់ខ្លួន សម្រេចបានការលោតផ្លោះពី “ប្រទេសផលិតធំ” ទៅជា “មហាអំណាចផលិតភាពឆ្លាតវៃ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម