ព័ត៌មាន
ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់វៀតណាមក្នុងឆ្នាំ ២០២៣ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម
1. សន្និបាតពាក់កណ្តាលអាណត្តិនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ៖
គណៈកម្មាធិការមជ្ឈិមបានវាយតម្លៃថា ក្នុងពាក់កណ្តាលដើមនៃអាណត្តិឆ្នាំ ២០២១-២០២៦ ប្រទេសយើងបានពុះពារយ៉ាងរឹងមាំឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយក្នុងវិស័យជាច្រើន និងផ្តោតបញ្ជាចង្អុលលើការអនុវត្តភារកិច្ចសំខាន់ៗ ចំនួន ៥ ក្នុងពាក់កណ្តាលចុងក្រោយនៃអាណត្តិ ហើយខិតខំអនុវត្តឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣។
2. កំណើន GDP សម្រេចបានជាង ៥%៖
ក្នុងបរិបទប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន GDP លើសពី ៥% ជាមួយនឹងសញ្ញាវិជ្ជមានជាច្រើន៖ តម្លៃម៉ាកយីហោជាតិឈានដល់ ៤៣១ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៣២/១០០ ម៉ាកយីហោជាតិដែលពូកែជាងគេលើពិភពលោក; ការនាំចេញអង្ករលើសពី ៨លានតោន សម្រេចបានជាង ៤,៤ ពាន់លានដុល្លារ - ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩ ដើមទុន FDI បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០ ក្នុងនោះដើមទុនចុះបញ្ជីទទួលបាន ២៨,២៥ ពាន់លានដុល្លារ ហើយដើមទុនអនុវត្តសម្រេចបាន ២០,២៥ ពាន់លានដុល្លារ។ ជាពិសេស ផលនាំចេញលើសចំនួនក្នុង៨ឆ្នាំបន្តបន្ទាប់ ដោយទទួលបាន 26 ពាន់លានដុល្លារ កើនឡើងជិត ៣ ដង នៃឆ្នាំ២០២២ ។
3.លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកប្រធានាធិបតីអាមេរិក បានអញ្ជើញបំពេញទស្សនកិច្ច នៅវៀតណាម៖
ដំណើរទស្សនកិច្ចថ្នាក់ជាតិចំនួនពីរនៅរដ្ឋធានី ហាណូយ (Ha Noi) របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានធ្វើឱ្យទំនាក់ទំនងវៀតណាមជាមួយចិនកាន់តែស៊ីជម្រៅ និងកត់សម្គាល់ការបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ រហូតមកដល់បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៦ រួមមាន ចិន រុស្ស៊ី ជប៉ុន ឥណ្ឌា កូរ៉េ និងសហរដ្ឋអាមេរិក។
វៀតណាមចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកផ្តួចផ្តើមគំនិតនៅអង្គការក្នុងតំបន់ និងអន្តរជាតិ បង្ហាញពីតួនាទីនិងទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាសកល ការបញ្ជូនកងកម្លាំងជួយសង្គ្រោះ និងជម្នះផលវិបាកនៃការរញ្ជួយដីនៅប្រទេសទួគី។
4. ផ្សាយបទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងអំណាច ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន៖
បទប្បញ្ញត្តិ 114-QD/TW, 131-QD/TW, 132-QD/TW នៃការិយាល័យនយោបាយ បង្ហាញពីការប្តេជ្ញារបស់បក្ស និងរដ្ឋ បន្តលើកកម្ពស់ ការឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមានក្នុងកិច្ចការរៀបចំកម្មភិបាលរដ្ឋ; ត្រួតពិនិត្យ សវនកម្ម ជម្រះបញ្ជី ស៊ើបអង្កេត វិនិច្ឆ័យទោស កាត់ក្តី និងអនុវត្តក្ដី។
ជនជាប់ចោទ ឌីញគ្វឹកថាយ (Dinh Quoc Thai) អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដុងណាយ (Dong Nai) ក្នុងសវនាការបឋមកាត់ទោសក្រុមហ៊ុន AIC និងអង្គភាពពាក់ព័ន្ធក្នុងសំណុំរឿងកើតឡើង នៅមន្ទីរពេទ្យពហុព្យាបាល ដុងណាយ (Dong Nai) ។ រូបថត៖ An Dang - VNAករណីពុករលួយ អវិជ្ជមានជាច្រើន ជាធ្ងន់ធ្ងរពិសេស និងស្មុគស្មាញ ត្រូវបានវិនិច្ឆ័យ កាត់ទោស។ ជាពិសេសនៅក្នុងករណីដែលបានកើតឡើងនៅក្រុមហ៊ុន វ៉ាន ធីញផាត (Van Thinh Phat) ធនាគារ SCB និងអង្គភាពផ្សេងទៀត មន្ត្រីអធិការកិច្ច និងសវនកម្មចំនួន ២៣ នាក់ត្រូវបានកាត់ទោស បានរកឃើញបុគ្គលម្នាក់ស៊ីសំណូកចំនួន ៥,២ លានដុល្លារ ដែលជាចំនួនធំបំផុតតាំងពីមុនមក។
5. បង្កើតឯកទគ្គកម្មដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនប្រវែង ៤៧៥ គីឡូម៉ែត្រក្នុងរយៈពេលមួយឆ្នាំ៖
ការសម្រេចបានគម្រោងចរាចរណ៍សំខាន់ៗចំនួន ១៤ រួមទាំងបណ្តាគម្រោងផ្លូវល្បឿនលឿនពីជើងទៅត្បូងដំណាក់កាលទី ១ បានបង្កើនប្រវែងសរុបនៃផ្លូវល្បឿនលឿនទូទាំអប្រទេសគឺ ១.៨៩២ គីឡូម៉ែត្រ។ លទ្ធផលនេះរួមចំណែកដល់ការសម្រេចបាននូវរបកគំហើញមួយក្នុងចំណោមទម្លុះភាពទល់ច្រកទាំងបីនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេល ២០២១- ២០៣០។
ពិធីបើកការដ្ឋានសាងសង់គម្រោងចំនួណ ១២ ចំណុះផ្លូវល្បឿនលឿនខាងជើង-ត្បូង ដំណាក់កាលទី ២ នៅប៉ុន្មានថ្ងៃនៃដើមឆ្នាំ២០២៣ បានបើកការដ្ឋានសម្រាប់គម្រោងដឹសំខាន់ៗជាបន្តបន្ទាប់ទៀត។
6.គ្រូពេទ្យឆ្នើម និងកន្លែងជាច្រើនដែលបានអង្គការ UNESCO លើកតម្កើង ៖
ប្រជុំឈូងសមុទ្រហាឡុង (Ha Long) - ប្រជុំកោះ កាតបា (Cat Ba) បានទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក ទីក្រុង ហូយអាន (Hoi An) និង ដាឡាត (Da Lat) បានទទួលស្គាល់ជា "ទីក្រុងច្នៃប្រឌិត" ក្នុងវិស័យសិប្បកម្ម - សិល្បៈប្រជាប្រិយ និងតន្ត្រី; គ្រូពេទ្យឆ្នើម ហាយថឿងឡានអុង ឡេ ហ៊ឺវត្រាច (Hai Thuong Lan Ong Le Huu Trac) បានអង្គការ UNESCO ផ្ដល់កិត្តិយសនិងអបអរសារទខួបលើកទី ៣០០ នៃទិវាខួបកំណើតរបស់លោក។ លើសពីនេះ ប្រទេសវៀតណាមទទួលកិត្តិនាមលើកទីបួនដែលជា “គោលដៅបេតិកភណ្ឌឈានមុខគេរបស់ពិភពលោក” នៅក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោក។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវបរទេសជាង ១២,៥ លាននាក់ ដែលលើសពីផែនការមានភ្ញៀវប្រហែល ៥លាននាក់។
7.គ្រប់គ្រងទាន់ពេលវេលានៃការវាយប្រហារភេរវកម្មនៅខេត្ត ដាក់ឡាក់ (Dak Lak) ៖
ការវាយប្រហារភេរវកម្មប្រឆាំងនឹងអាជ្ញាធរប្រជាជនដែលបង្កផលវិបាកធ្ងន់ធ្ងរបានកើតឡើងនៅក្នុងឃុំ Ea Tieu និងឃុំ Ea Ktur ស្រុក Cu Kuin ខេត្ត ដាក់ឡាក់ (Dak Lak) កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ត្រូវបានគ្រប់គ្រងក្នុងរយៈ២៤ ម៉ោង ហើយនាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ។
8. គ្រោះអគ្គីភ័យ "ខនដូ mini" នៅរដ្ឋធានី ហាណូយ (Ha Noi) ៖
អគ្គីភ័យ " ខនដូ mini" បានកើតឡើងនៅយប់ថ្ងៃទី ១២ ខែកញ្ញា នៅលើផ្លូវ ខឿងហា (Khuong Ha) រដ្ឋធានី ហាណូយ (Ha Noi) បានសម្លាប់មនុស្ស ៥៦ នាក់ និងរបួស ៣៧ នាក់ ។ គ្រោះមហន្តរាយនេះបានបន្លឺសំឡេងរោទិ៍អំពីការគ្រប់គ្រងសំណង់ដ៏ធូររលុងនៅក្នុងទីក្រុង។
អនុវត្តតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ស្ថាប័នមុខងារគ្រប់ជាន់ថ្នាក់មានសមត្ថកិច្ចបានពិនិត្យ និងកែសម្រួលការងារគ្រប់គ្រងការកសាង និងដាក់ពង្រាយនូវដំណោះស្រាយជាបន្ទាន់ ដើម្បីបង្ការ និងពន្លត់អគ្គិភ័យក្នុងខនដូ និងផ្ទះល្វែង អាជីវកម្មផ្ទះជួល... ធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិជូនប្រជាជន។
9. លើកដំបូងកីឡាវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ស៊ីហ្គេមរៀបចំនៅក្រៅប្រទេស ៖
ក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ដែលប្រារព្ធឡើងនៅកម្ពុជា គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាស ១៣៦ គ្រឿង មេដាយប្រាក់ ១០៥ គ្រឿង មេដាយសំរិទ្ធ ១១៤ គ្រឿង ហើយវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ១ ។ នេះជាលើកដំបូងដែលវៀតណាមបានឈរនៅលើកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍ SEA Games ដែលរៀបចំនៅក្រៅប្រទេស បន្ទាប់ពីឈរនៅលើកំពូលពីរលើក នៅឆ្នាំ២០០៣ និង ២០២២ ដែលរៀបចំនៅវៀតណាម ។
10. អនុវត្តបទប្បញ្ញត្តិ "បើពិសាគ្រឿងស្រវឹង - មិនបើកបរ" " ៖
ការផាកពិន័យយ៉ាងតឹងរឹងលើការបំពានដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការធានាសុវត្ថិភាពចរាចរណ៍ បង្កើតជាវប្បធម៌ "បើពិសាគ្រឿងស្រវឹង - មិនបើកបរ" ដែលត្រូវបានមតិសាធារណៈគាំទ្រយ៉ាងខ្លាំង។/.
















