• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្យុះទីហ្វុង Kajiki បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងរបួស១០នាក់

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ព្យុះទីហ្វុង Kajiki បានចុះខ្សោយទៅជាតំបន់ត្រូពិច ខណៈនៅប្រទេសឡាវ ជាមួយនឹងល្បឿនខ្យល់ខ្លាំងបំផុត ៦១ គីឡូម៉ែត្រក្នុងមួយម៉ោង (កម្រិត ៧) បានបន្តបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងភាគកណ្តាល។

គិតត្រឹមម៉ោង ៦ ព្រឹកនេះ (ថ្ងៃទី ២៦ ខែសីហា) ខ្យល់ព្យុះ និងទឹកជំនន់នៃព្យុះទីហ្វុង Kajiki បណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និងរបួស ១០ នាក់។ ទឹកជំនន់ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគខាងជើង និងភាគកណ្តាលខាងជើង។ អាស្រ័យហេតុនេះ ផ្ទះជាង ៦.៨០០ ខ្នងបានប៉ើងដំបូល ឬខូចខាត;  ស្រូវជិត ២៩.០០០ ហិកតាត្រូវបានជន់លិច; ដំណាំជាង ២.២០០ហិកតា និងដើមឈើជិត ១៨.០០០ ដើមត្រូវបានបំផ្លាញ។ បច្ចុប្បន្នមានការរអិលបាក់ដីចំនួន ៦ នៅលើផ្លូវចរាចរណ៍ជនបទដែលប្រមូលផ្តុំនៅក្នុងខេត្ត Thanh Hoa និង Quang Tri ។

កាលពីយប់មិញ ក្នុងសារទូរលេខទីបី ស្តីពីការជំនះលើផលវិបាក និងឆ្លើយតបនឹងព្យុះ Kajiki នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត Thanh Hoa - Quang Tri ផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់នីមួយៗ ដើម្បីសម្រេចចិត្ត និងមានផែនការគាំទ្រប្រជាជននៅតំបន់ជម្លៀសឱ្យត្រឡប់ទៅផ្ទះវិញទៅកាន់តំបន់ដែលត្រូវបានធានាសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដឹកនាំយោធភូមិភាគទី៤ និងអង្គភាពដែលឈរជើងនៅតំបន់នោះ ត្រូវដាក់ពង្រាយកម្លាំង មធ្យោបាយ និងសម្ភារៈចាំបាច់នានា ត្រៀមជួយដល់ប្រជាពលរដ្ឋ ទប់ទល់ និងជំនះលើផលវិបាកដោយខ្យល់ព្យុះ និងទឹកជំនន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុនសាមស៊ុង អេឡិចត្រូនិក (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top