• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍អន្តរជាតិអំពីប្រភពផ្គត់ផ្គង់ទំនិញវៀតណាមទាក់ទាញការយកចិត្តទុកដាក់របស់សហគ្រាសអូស្ត្រាលី

 អាជីវកម្មវៀតណាមប្រមាណ៣០០អង្គភាព បានចូលរួមផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័រ www.onlineworldexpo.com។

ស្តង់ដាក់តាំងបង្ហាញប្រភពផ្គត់ផ្គង់ទំនិញវៀតណាមផ្នែកសម្ភារៈសំណង់និងការតុបតែងគេហដ្ឋាន។


ចាប់ពីថ្ងៃទី១៧ ធ្នូ ដល់ចុងខែធ្នូ សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំពិព័រណ៍អនឡាញអំពីប្រភពផ្គត់ផ្គង់ទំនិញ វៀតណាមដោយទាក់ទាញ ការយកចិត្តទុកដាក់របស់សហគ្រាសអូស្ត្រាលីយ៉ាងច្រើនកុះករ។ អាជីវកម្មវៀតណាមប្រមាណ៣០០អង្គភាព បានចូលរួមផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័រ www.onlineworldexpo.com។ អាជីវកម្មនីមួយៗមានស្តង់ដាក់តាំងបង្ហាញទំនិញដោយឡែកមួយកន្លែង ដើម្បីជួយដៃគូស្វែងរកផលិតផលឲ្យបានរហ័ស ព្រមទាំងមានផ្នែកបទបង្ហាញសម្រាប់អាជីវកម្មណែនាំអំពីផលិតផលរបស់ខ្លួនផងដែរ។ នេះជាពិព័រណ៍ប្រភពផ្គត់ផ្គង់ទំនិញតាមអនឡាញទ្រង់ទ្រាយធំដែលត្រូវបានរៀបចំឡើងក្នុងបំណងតភ្ជាប់អាជីវកម្មវៀតណាមជាមួយដៃគូនានានៅអូស្ត្រាលីនិងប្រទេសផ្សេងៗលើពិភពលោក។ នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ មានការតាំងពិព័រណ៍ឯកទេសចំនួន ៥ ស្ដីពីសម្ភារៈសំណង់និងការតុបតែងគេហដ្ឋាន កសិផល-ជលផល វាយនភណ្ឌនិងស្បែកជើង សុខាភិបាល និងការតាំងពិព័រណ៍ដោយឡែកមួយសម្រាប់អាជីវកម្មនៅភាគកណ្ដាលវៀតណាម សំដៅជួយអាជីវកម្មនៅតំបន់នេះស្វែងរកដៃគូថ្មីៗ និងបង្កើតកម្លាំងចលករដល់ការស្ដារផលិតកម្មឡើងវិញក្រោយពីគ្រោះមហន្តរាយធម្មជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top